លោក ហ៊ុន សែន បង្ហើបថាប្រាក់ខែ​គោលកម្មករនៅ​​ឆ្នាំ២០១៩ មិនក្រោម១៨០ដុល្លារឡើយ​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជួបកម្មករកម្មការិនីរោងចក្រ (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបឲ្យដឹង​ថាប្រាក់ខែឈ្នួលរបស់កម្មករសម្រាប់ឆ្នាំ២០១៩ នឹងមិនក្រោម១៨០ដុល្លារឡើយ។

ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំក្នុង «ទិវាគ្រូបង្រៀនពិភពលោក» ព្រឹក​នេះ ស្របពេលដែលក្រុមសហជីព ក្រុមនិយោជក និង តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចរចាសម្រេចគ្នា​ចុងក្រោយពីប្រាក់​ខែគោល​អប្បរមារបស់​កម្មករ​នៅរសៀលថ្ងៃទី៥ ខែតុលា ​​ឆ្នាំ២០១៨នេះ។  ​

កិច្ចប្រជុំចរចាក្រុមការងារបច្ចេកទេសត្រីភាគីកាលពីថ្ងៃទី៤ ខែតុលា ភាគីនិយោជកបានផ្តល់ឲ្យខែគោល​ចំនួន១៧៧ដុល្លារ ​។ ដោយឡែកភាគីកម្មករនិយោជិត មានតួលេខ២ ក្នុងនោះតួលេខទី១ស្នើ ១៨២ដុល្លារ និងទី២ ស្នើចំនួន១៨៩ដុល្លារ និងអមដោយសំណើរមួយចំនួនទៀត។ រីឯភាគីរាជរដ្ឋាភិបាលគឺរក្សាផ្តល់ជូន១៧៧ដុល្លារ។ តួលេខនេះ គឺមិនទាន់ឯកភាពគ្នានៅឡើ​យ។

យ៉ាងនេះក្តី រាជរដ្ឋាភិបាល នឹងពិចារណាចំពោះសំណើររបស់ភាគីទាំងពីរ  នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ក្រុមប្រឹក្សាការងារនឹងប្រជុំសម្រេចយកតួលេខចុងក្រោយ ហើយនឹងចេញប្រកាសដើម្បីអនុវត្តប្រាក់ឈ្នួលអប្បរមាថ្មីនេះចាប់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ