លោកស្រី Angela Merkel ឈប់ឈរឈ្មោះជាមេដឹកនាំ

German Chancellor and leader of the German Christian Democrats (CDU) Angela Merkel and lead local CDU candidate Volker Bouffier attend a CDU Hesse state election rally on Oct. 25, 2018 in Fulda, Germany Thomas Lohnes—Getty Images

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានប្រកាសឈប់ឈរឈ្មោះក្នុងតំណែងដឹកនាំប្រទេសតទៅទៀត នៅពេលលោកស្រីបំពេញការងារដល់ផុតអាណត្តិក្នុងឆ្នាំ២០២១ខាងមុខ បន្ទាប់ពីការបោះឆ្នោតស្ទង់មតិរកឃើញថា ការដឹកនាំរបស់លោកស្រីចុះខ្សោយជាបន្តបន្ទាប់។

លទ្ធផលនៃការបោះឆ្នោតស្ទង់មតិកាលពីថ្ងៃអាទិត្យបង្ហាញថា ក្រោមការដឹកនាំរបស់លោកស្រី Angela Merkel ចុះខ្សោយក្នុងការដឹកនាំប្រទេស។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទក្រោយការស្ទង់មតិមួយថ្ងៃលោកស្រី Angela Merkel បញ្ជាក់ថា លោកស្រីនឹងមិនចូលរួមប្រកួតប្រជែងការបោះឆ្នោតបន្តទៀតនៅពេលដែលផុតអាណត្តិនៅឆ្នាំ២០២១។

លោកស្រីក៏បានប្រកាសលាលែងតំណែងចេញពីប្រធានគណបក្សCDUរបស់លោកស្រីនៅខែធ្នូខាងមុខ ហើយទុកឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានគណបក្សថ្មី។ លោកស្រីកាន់តំណែងជាប្រធានគណបក្សកាលពីឆ្នាំ២០០០។

តាមការបោះឆ្នោតស្ទង់មតិកាលពីថ្ងៃអាទិត្យគណបក្សកាន់អំណាច បានធ្លាក់ចុះប្រជាប្រិយភាព១១% គឺបច្ចុប្បន្នមានការគាំទ្រតែ២៧%ប៉ុណ្ណោះ។

លោកស្រី Merkel ក្នុងសន្និសីទកាលពីថ្ងៃចន្ទថ្លែងទទួលស្គាល់លទ្ធផលនៃការស្ទង់មតិ ហើយលោកស្រីថា ដល់ពេលបើកទំព័រប្រវត្តិសាស្ត្រថ្មីហើយ។នេះបើតាមសារព័ត៌មានBBC។

លោកស្រីមានវ័យ៦៤ឆ្នាំ គិតត្រឹមឆ្នាំ២០១៨ ហើយបានជាប់ឆ្នោតលើកដំបូងជាមេដឹកនាំរបស់អាល្លឺម៉ង់កាលពីឆ្នាំ២០០៥ ហើយរាល់ពេលបោះឆ្នោតបន្តបន្ទាប់គឺលោកស្រីជាប់ឆ្នោតរហូត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ