ប្រទេសហ្វីលីពីន បានធ្វើការចោទប្រកាន់ទៅលើអង្គភាពសារព័ត៌មានមួយដែលរិះគន់រដ្ឋាភិបាលដឹកនាំដោយលោកឌូឌឺតេ ថាបានគេចវេសក្នុងការបង់ពន្ធ។
ក្រសួងយុតិ្តធម៌ហ្វីលីពីន កាលថ្ងៃទី ៩ ខែវិច្ឆិកា បានជូនដំណឹងទៅសារព័ត៌មានអនឡាញ Rappler ថាព្រះរាជអាជ្ញារបស់ខ្លួនបានរកឃើញថា Rappler បានគេចវេសពីការបង់ពន្ធនិងខកខានក្នុងការដាក់លិខិតប្រកាសពន្ធ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ហ្វីលីពីន បាននិយាយក្នុងសេចក្តីប្រកាសពត៌មានដដែលថា ម្ចាស់សារព័ត៌មានមួយនេះគឺ លោកស្រី Maria Ressa បានរំលោភច្បាប់ពន្ធដាររបស់ប្រទសហ្វីលីពីន។ តាមការចុះផ្សាយរបស់ Rappler អាជ្ញាធរហ្វីលីពីនមិនទាន់បញ្ជាក់ឲ្យបានច្បាស់ ថាតើសារព័ត៌មានមួយនេះគេចវេសមិនបង់ពន្ធប៉ុន្មាននោះទេ។

តាមការចុះផ្សាយរបស់សាព័ត៌មាន BBC របស់អង់គ្លេស ប្រសិនបើលោកស្រី Maria Ressa បានប្រព្រឹត្តដូចការចោទប្រកាន់មែនគាត់ប្រឈមនឹងការផាកពិន័យនិងជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
សារព័ត៌មានអនឡាញ Rappler បានប្រតិកម្មតបទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួួងយុត្តិធម៌ហ្វីលីពីនថា ធ្វើឡើងក្នុងគោលបំណងដើម្បីបំភិតបំភ័យ ធ្វើទុកបុកម្នេញ ក៏ដូចជាបំបិទសម្លេងសារព័ត៌មានដែលធ្វើឲ្យរដ្ឋាភិបាលមិនសប្បាយចិត្ត។
DOJ statement on Rappler’s tax evasion case.@PhilippineStar pic.twitter.com/8StS9jbAiq
— evelynzmacairan (@EZMacairan) November 9, 2018
ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកលើកកម្ពស់និងការពារសេរីភាពបញ្ចេញមតិ លោក David Kaye ថាការយកបញ្ហាពន្ធមកធ្វើការចោទប្រកាន់ ជាចេតនារបស់លោក ឌូឌឺតេ ក្នុងការបិទសារព័ត៌មាន ក៏ដូចជាការបំបិទសិទ្ធិសហគ្រិនសារព័ត៌មានពោលគឺលោកស្រី Maria Ressa ដែលជាម្ចាស់សារព័ត៌មានអនឡាញ Rappler ។
វិទ្យាស្ថានសិក្សាសារព័ត៌មានរ៉យទ័រ បាននិយាយថាការយកករណីការគេចវេសពន្ធមកចោទប្រកាន់គឺជាការប៉ុនប៉ងចុងក្រោយរបស់រដ្ឋាភិបាលហ្វីលីពីន ដើម្បីបំភិតបំភ័យអ្នកសារព័ត៌មានឯករាជ្យ និងបំបិទសម្លេងសារព័ត៌មានដែលហ៊ានរិះគន់រដ្ឋាភិបាលដែលនៅសល់តែតិចតួចប៉ុណ្ណោះ។
សារព័ត៌មានអនឡាញ Rappler ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ ដោយលោកស្រី Maria Ressa អតីតអ្នកសារព័ត៌មានទូរទស្សន៍ CNN។ សារព័ត៌មានអនឡាញ មួយនេះមានឈ្មោះបោះសម្លេងដោយសារតែអត្ថបទស៊ើបអង្កេតរបស់ខ្លួន ទាក់ទងនឹងរឿងអាស្រូវរបស់រដ្ឋាភិបាល។ Rappler ក៏ជាសារព័ត៌មានមួយដែលហ៊ានសរសេររិះគន់ការដឹកនាំរបស់លោក ឌូឌឺតេ ជាសាធារណៈ ក៏ដូចជាយុទ្ធនាការណ៍បង្រ្កាបទៅលើឧក្រិដ្ឋជនគ្រឿងញៀនផងដែរ។
លោក ឌូឌឺតេ ក៏ធ្លាប់បានវាយប្រហារសារព័ត៌មានអនឡាញ Rappler ជាសាធារណៈផងដែរកាលពីខែមករា ឆ្នាំ២០១៨។ ពេលនោះ ប្រធានាធិបតីរូបនេះ បានហៅ Rappler ថាជាសារព័ត៌មានក្លែងក្លាយ។ មិនត្រឹមតែប៉ុណ្ណោះ លោក ឌូឌឺតេ ថែមទាំងហាមអ្នកសារព័ត៌មានរបស់ Rappler មិនឲ្យចូលយកព័ត៌មាននៅក្នុងកម្មវិធីផ្លូវការនានារបស់លោកទៀតផង៕
this is an absolute travesty, an effort by Duterte to shut down one of the most innovative press outlets in the #Philippines and one of the great journalistic entrepreneurs around, @mariaressa https://t.co/MZhXWElfFu
— David Kaye (@davidakaye) November 10, 2018
he’s been trying to intimidate @rapplerdotcom for a long time pic.twitter.com/LBDaXu5i2v
— David Kaye (@davidakaye) November 10, 2018









