កម្មករនៅកំពង់ឆ្នាំង១៥នាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦៥-៦៦​ ស្ថិត​នៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​សែ​ប​ ស្រុក​កំពង់ត្រឡាច​។​ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

កម្មករ-កម្មការិនីចំនួន១៥នាក់រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍រថយន្តចំនួនពីរគ្រឿងបុកគ្នាកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ នៅក្នុងស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលម៉ោង៦និង៣០នាទីល្ងាចថ្ងៃអង្គារម្សិលមិញ រថយន្តដឹកកម្មករបានបុកជាមួយរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងនៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតនៅភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច។

ប្រភពដដែលឲ្យដឹងថា ក្រោយកើតហេតុអ្នកបើករថយន្តសណ្តោងរ៉ឺម៉កបានគេចខ្លួន ចំណែករថយន្តទាំងពីរត្រូវបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច។

កម្មករសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ក្រោយមានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦៥-៦៦​ ស្ថិត​នៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​សែ​ប​ ស្រុក​កំពង់ត្រឡាច​។​ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ