កម្ពុជានឹងបើកស្ថានទូតនៅប្រទេសស៊ែប៊ី

នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nebojsa Stevanovic រដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី នៅទីស្តីការក្រសួង។ រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស

រដ្ឋាភិបាលកម្ពុជាកំពុងតែសិក្សាស្រាវជ្រាវលើចំណុចមួយចំនួនក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសស៊ែប៊ី ហើយនឹងឈានដល់ការបើកស្ថានទូត។​

សេចក្តីប្រកាសក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី២១ ខែវិច្ឆិកា បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា លោក ប្រាក់ សុខុន បានជួបជាមួយ លោក Nebojsa Stevanovic រដ្ឋលេខាធិការ ក្រសួងការបរទេសស៊ែប៊ី។

ក្នុងជំនួបនោះតំណាងប្រទេសទាំងពីរបានពិភាក្សាពីចំណុចនៃការពង្រឹងទំនាក់ទំនង។ លោក ប្រាក់ សុខុន បញ្ជាក់នៅក្នុងសេចក្តីប្រកាសនោះថា ​កម្ពុជានឹងបើកស្ថានទូតនៅក្នុងប្រទេស ស៊ែប៊ី។

ស៊ែប៊ីជាប្រទេសនៅតំបន់Balkans ក្នុងទ្វីបអឺរ៉ុបមានផ្ទៃដីជាង៨៨ ០០០គីឡូម៉ែត្រការ៉េ និងមាន ប្រជាជនជាង៧លាននាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ