កុងស៊ុលចិននៅប៉ាគីស្ថានរងការវាយប្រហារស្លាប់៤នាក់

ផ្ទុះគ្រាប់បែកនៅកុងស៊ុលចិននៅក្នុងប្រទេសប៉ាគីស្ថានថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៨(រូបពីAFP)

កុងស៊ុលរបស់ចិនស្ថិតនៅក្នុងទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថានរងការវាយប្រហារដោយ ក្រុមបោកគ្រាប់បែកអត្តឃាត និងមានបាញ់ប្រហារជាបន្តបន្ទាប់បណ្តាលឲ្យស្លាប់អស់ចំនួន ៤នាក់។​

សមត្ថកិច្ចអះអាងថា ការវាយប្រហារនេះធ្វើឡើងដោយក្រុមបះបោរផ្តាច់ ខ្លួននៅភាគខាងត្បូង ក្នុងខេត្ត Baluchistan។ ចំនួនអ្នកស្លាប់ដោយសារអំពើភេរវកម្មនេះ មានមន្ត្រីនគរបាល២នាក់។ នេះបើតាមសារព័ត៌មានChannel News Asia។

ក្នុងពេលដូចគ្នានៃការវាយប្រហារនៅកុងស៊ុលរបស់ចិននេះ ក៏មានក្រុមជិះម៉ូតូបំផ្ទុះគ្រាប់បែក នៅក្នុងពិ​ធីបុណ្យ និងផ្សារក្នុងខេត្តភាគពាយព្យរបស់ប៉ាគីស្ថានក្នុងតំបន់ Orakzai បណ្តាលឲ្យ មនុស្សស្លាប់ប្រមាណ២៥នាក់។​

ក្រោយការវាយប្រហារភ្លាមៗចិន​បានប្រកាសថ្កោលទោស ហើយជំរុញឲ្យរដ្ឋាភិបាល ប៉ាគីស្ថានពង្រឹងការថែរក្សាសន្តិសុខដល់ប្រជាជនចិន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ