ក្រសួងបរិស្ថាន៖ មន្ត្រីម្នាក់ការពារព្រៃឈើ៦ពាន់ហិកតា

(រូបភាពពីសហគមន៍សង្ឃរុក្ខវ័នក្នុងខេត្តឧត្តមានជ័យចាប់បទល្មើសព្រៃឈើ)

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញឲ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមការពារព្រៃឈើនិងធនធានធម្មជាតិផ្សេងទៀតដោយថា បច្ចុប្បន្នរដ្ឋាភិបាលខ្វះកម្លាំងនិងសម្ភារបំ ពេញការងារ។​

នៅក្នុងវេទិកាយុវជនថ្នាក់ជាតិស្តីពី ការចូលរួមរបស់យុវជនក្នុងការការពារធនធានធម្មជាតិ​ ដែលរៀបចំដោយបណ្តាញយុវជនកម្ពុជា(CYN)នៅថ្ងៃនេះលោក គង់ សៀកលី ប្រធាននាយកដ្ឋាន ជីវភាពសហគមន៍នៃក្រសួងបរិស្ថាន លើកឡើងថាដីព្រៃតំបន់ ការពារមាន៧លាន ៥សែន ហិកតា ហើយមានមន្ត្រីឧទ្យានុរក្សតែ១២៦០នាក់។​

លោកគង់ សៀកលី ថា តំបន់ការពារធំ ហើយគិតជាមធ្យមមន្ត្រីម្នាក់ត្រូវគ្រប់គ្រងដីព្រៃ រហូត ដល់ ៦ពាន់ហិកតាជួបការលំបាកច្រើន។​ លោកបន្តថា ករណីខ្លះមន្ត្រីមិនមានកាំភ្លើងតែក្រុម ជន ល្មើសកាប់ព្រៃមានកាំភ្លើងកាន់តែលំបាក។​

លោក គង់ សៀកលី ឲ្យដឹងទៀតថា បច្ចុប្បន្នមានសហគមន៍១៥៣កំពុងធ្វើការជាមួយក្រសួង។ លោកក៏ជំរុញប្រជាពលរដ្ឋ ​ស្ថាប័នពាក់ព័ន្ធ ពិសេសយុវជនចូលរួមការងារនេះឲ្យបានច្រើន ទើបធានាធនធានធម្មជាតិអាចនៅគង់វង្សបាន។​

នៅក្នុងវេទិកានោះយុវជនសាន់ ម៉ាឡា ដែលធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០១៥ ដោយសារ តវ៉ាប្រឆាំងការបូបខ្សាច់នៅខេត្តកោះកុង លើកឡើងថា ក្រុមយុវជនចូល រួមការពារព្រៃឈើ ក៏ដូច ជាធនធានធម្មជាតិផ្សេងទៀតតែងរងការបង្ក្រាបពីអាជ្ញាធ។​

លោក គង់ សៀកលី ប្រធាននាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថាន នៅក្នុងវេទិកាយុវជនថ្នាក់ជាតិថ្ងៃទី១ខែធ្នូឆ្នាំ២០១៨(រូបពី CYN)

ករណីនេះលោកលោក គង់ សៀកលី ស្នើឲ្យក្រុមយុវជនធ្វើការត្រូវសហការ ជាមួយក្រសួង បរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗចៀសវាងការបង្ក្រាបឬរារាំងពីអាជ្ញាធរ។​

កាលពីថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០១៦ ជាថ្ងៃសម្ពោធអាគារទីតាំងថ្មីនៃក្រសួងបរិស្ថានលោក ហ៊ុន សែន បានប្រកាសបញ្ជាឲ្យលោក សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ ប្រើប្រាស់ឧត្ថម្ភាចក្រពីរគ្រឿងសម្រាប់បាញ់រ៉ុកែតពីអាកាស លើក្រុមឈ្មួញ កាប់ឈើខុសច្បាប់។​

ធនាគារពិភពលោក បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៧​ថា គម្របព្រៃឈើនៅ​កម្ពុជា​ បានធ្លាក់ចុះពីជិត ៦០ភាគរយនៅក្នុងឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤៕

អត្ថបទទាក់ទង៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ