កសិករថា បន្លែវិលជុំនៅខេត្តក្រចេះ​កំពុងជួយលើកកម្ពស់ជីវភាពស្ត្រី

កសិករ អឿង វាន់នី កំពុងមើលថែដំណាំនៅក្នុងបរិវេណដីដាំដំណាំរបស់គាត់។ រូបភាព៖ ផ្ដល់ឲ្យ

កសិករអះអាងថា ប្រជាពលរដ្ឋមួយចំនួននៅភូមិខ្នាត ខេត្តក្រចេះ មានជីវភាពធូធារ ដោយសារមានអ្នកជំនាញ​ជួយបណ្តុះប​ណ្តា​ឲ្យចេះដាំបន្លែវិលជុំ។

កសិករ អឿង វាន់នី រស់នៅភូមិ ខ្នាច ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ អះអាងថា ប្រជាពលរដ្ឋនៅភូមិរបស់គាត់មួយចំនួន មានជីវភាពធូធារជាងមុន ដោយសារចេះដាំបន្លែវិលជុំ ដើម្បីជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ។

អ្នកស្រីអះអាងថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ អង្គការ ខេវាយអេសឌី បានជួយបណ្ដុះបណ្ដាលជំនាញបន្ថែមក្នុង​ការដាំដុះ ផ្ដល់គ្រប់ពូជ និង​សម្ភារៈសម្រាប់​ស្រោចដំណាំដល់គ្រួសារនិមួយៗ ដើម្បី​​ផ្គត់​ផ្គង់​ជីវភាពក្នងគ្រួសារឲ្យបានប្រសើឡើងថែមមួយកម្រិតទៀត៕

អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។