នាយករដ្ឋមន្ត្រីស្រីលង្កាលាលែងតំណែង ចៀងវាសកើតវិបត្តិដល់ជាតិ

នាយករដ្ឋមន្ត្រីស្រី លង្កា លោក Mahinda Rajapaksa (រូបពី រ៉យ ទ័រ)

នាយករដ្ឋមន្ត្រីស្រី លង្កា លោក Mahinda Rajapaksa សម្រេចចិត្តលាលែងចេញពី តំណែងនៅ ថ្ងៃនេះ ដោយហេតុផលថា ចៀសវាងកើតវិបត្តិដល់ប្រទេសដោយសារសភាបង្កក ថវិកាមិន អាចដំណើរការរដ្ឋាភិបាលបាន។

លោក ​ Namal Rajapaksa កូនប្រុសលោក Mahinda Rajapaksa សរសេរសារលើ បណ្តាញសង្គម Twitterថា មូលហេតុដែលឪពុករបស់លោកសម្រេច ចិត្តលាលែងចេញ ពីតំណែងនេះ គឺដើម្បី រក្សាស្ថិរភាពរបស់ប្រទេស។​

ប្រទេសស្រីលង្កាកើតមានវិបត្តិជាងមួយខែមកហើយ បន្ទាប់ពីសភាបោះឆ្នោត ដកតំណែង លោក Mahinda Rajapaksa ជានាយករដ្ឋមន្ត្រី និងលោក​ Maithripala Sirisena ជាប្រ ធានាធិបតី។ ប៉ុន្តែអ្នកទាំងពីរជំទាស់ទៅនឹងការសម្រេចរបស់សភាដោយថា ធ្វើឡើងខុស នីតិវិធី។​​

ប្រទេសនេះនៅតែមិនទាន់រកដំណោះស្រាយឃើញលើវិបត្តិនេះ បើទោះជាមានការប្រកាស លាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីក៏ដោយគឺបញ្ហាថវិកាជាតិ និងការតែងតាំង អ្នកថ្មីឲ្យដឹកនាំ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ