រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយបន្ថែមចំនួន១,២លានដុល្លារដល់សាលាក្តីខ្មែរក្រហម(ECCC) ដើម្បីដំណើរកាត់ក្តីលើអតីតមេដឹកនាំ និងអ្នកទទួលខុសត្រូវក្នុងរបប៣ឆ្នាំ៨ខែ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី២៨ខែធ្នូថា រដ្ឋាភិបាល ជប៉ុនយកលុយដែលខ្លួនទទួលបានពីការប្រមូលពន្ធចំនួន១,២លានដុល្លារជួយដល់ភាគីអង្គការសហប្រជាជាតិនៃសាលាក្តីខ្មែរក្រហម។
សេចក្តីប្រកាសព័ត៌មាននេះក៏បានជំរុញឲ្យសាលាក្តីខ្មែរក្រហមពន្លឿនការកាត់ក្តីព្រោះជនជាប់ចោទ មានវ័យកាន់តែចាស់។
របាយការណ៍របស់ស្ថានទូតជប៉ុនឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ ជប៉ុនបានជួយដល់សាលាក្តីខ្មែរចំនួន៨៧,៥៤ លានដុល្លារ ចំនួននេះស្មើនឹងថវិកា២៩ភាគរយ នៃការ ចំណាយរបស់តុលាការមួយនេះ។









