អាជ្ញាធរខេត្តព្រះសីហនុលើកឡើងបញ្ហាគ្រឿងញៀននិងជួញដូរផ្លូវភេទ

ក្រុមការងារខេត្តរៀបចំសម្រាប់​ពិធីបុណ្យ​សមុទ្រ​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ (រូប​ពី​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​)

ស្នងការនគរបាលខេត្តព្រះសីហនុលើកឡើងពីបញ្ហាគ្រឿងញៀន និងការជួញដូរផ្លូវភេទជា បញ្ហាត្រូវដោះស្រាយក្នុងចំណោមបញ្ហាផ្សេងៗទៀតដែលអាជ្ញាធរខេត្តនេះរកឃើញ។​

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឡើងរាយការណ៍ អំពីសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងរយៈពេល៣ខែថា ហាងម៉ាស្សាខ្លះ មានបង្កប់សេវាកម្មផ្លូវភេទ ក្លឹបកម្សាន្ត ខ្លះមានបើកស្លត់ម៉ាស៊ីន(ហ្គេម) ហាងខារ៉ាអូខេខ្លះទៀតលួចលាក់ប្រើប្រាស់ថ្នាំញៀន។

លោកក៏បានលើកឡើងបញ្ហាមួយចំនួនទៀតដូចជា បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ ការកកស្ទះ កំណើននៃការប្រើប្រាស់យានយន្ត ផ្លូវចង្អៀត ជនជាតិបរទេសបើកលឿនៗ មិនគោរពច្បាប់ចរាចរណ៍ និងបញ្ហាជនជាតិចិននិយាយឡូឡាពេលយប់ ។ នេះបើតាមអគ្គស្នងការ ដ្ឋាននគរបាលជាតិកាលពីម្សិលមិញ។​

លោកជូន ណារិន្ទ មិនបានបង្ហាញពីចំនួនអ្នកត្រូវឃាត់ខ្លួន ឬលទ្ធផលផ្សេងៗនៃការដោះ ស្រាយបញ្ហាទាំងនេះទេ។​

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​៤​នាក់​ ពី​បទ​ផ្សព្វផ្សាយ​ខិត​បណ្ណ​រូបភាព​អាសអាភាស​ កាលពី​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៨ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ