កម្ពុជានិងវៀតណាម សហការគ្នារុករកអដិ្ឋធាតុទាហានស្ម័គ្រចិត្តវៀតណាមជិត៦០០ធាតុ នៅភូមិភាគចំនួន៥ ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៨កន្លងទៅ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា ក្នុងរយៈពេលឆ្នាំ២០១៨កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយក្រុមរកអដ្ឋិធាតុវៀតណាម ដោយបានរុករកឃើញអដិ្ឋធាតុទាហានស្ម័គ្រចិត្តវៀតណាមចំនួន៥៩០ធាតុ។
ប្រភពដដែលឲ្យដឹងថា អដិ្ឋធាតុទាហានស្ម័គ្រចិត្តវៀតណាមទាំងនោះត្រូវបានរកឃើញឃើញដោយយោធភូមិភាគពិសេសចំនួន៥២ធាតុ យោធភូមិភាគទី១ចំនួន៣៦ធាតុ យោធភូមិភាគទី២ចំនួន២០៧ធាតុ យោធភូមិភាគទី៣ចំនួន១៣៥ធាតុ យោធភូមិភាគទី៤ចំនួន៩២ធាតុ និងយោធភូមិភាគទី៥ចំនួន៦៨ធាតុ៕









