មនុស្ស៦នាក់រងរបួស ដោយសារឆេះអាគារកាស៊ីណូមួយកន្លែងនៅក្រុងប៉ោយប៉ែត

អគ្គិភ័យឆេះអាគារកាស៊ីណូ កម្ពស់១៨ជាន់របស់ឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​ ​​ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ បណ្ដាញសង្គម

មនុស្ស៦នាក់រងរបួស ដោយសារអគ្គិភ័យឆេះអាគារកាស៊ីណូ កម្ពស់១៨ជាន់របស់ឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​ ​​ ខេត្តបន្ទាយមានជ័យ។

អភិបាលក្រុងប៉ោយប៉ែត លោក សាន សៀងហូ បានប្រាប់ វី.អូ.ឌី នៅថ្ងៃទី៨ ខែមករានេះ​ ថា អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះនៅម៉ោងប្រហែល៨យប់ កាលពីម្សិលមិញ ប៉ុន្តែត្រូវបានសមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យ១០គ្រឿង រហូតពន្លត់​បានជោគជ័យនៅម៉ោងប្រហែល​១២រំលងអធ្រាត។

លោក សៀងហូ បន្តថា ដើមចមដែលនាំឲ្យមានអគ្គីភ័យឆាប់ឆេះ ​ដោយសារ​ឆ្លងចរន្តអគ្គិសនីជណ្តើរយន្តនៅជាន់ទី៤នៃអាគារ ហើយ​​បណ្តាលឲ្យ​មនុស្សរងរបួសស្រាល​៦នាក់ និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អភិបាលក្រុងរូបនោះ បញ្ជាក់ថា រហូត​មកដល់ថ្ងៃទី៨ ខែមករានេះ សមត្ថកិច្ចមិនទាន់កំណត់ពីទំហំខូចខាតទ្រព្យសម្បត្តិកាស៊ីណូនោះទេ ដោយថា សមត្ថកិច្ចពាក់ព័ន្ធកំពុង​ចុះស្រាវជ្រាវនឹងធ្វើរបាយការណ៍ជុំវិញករណីនេះ​៕

ទិដ្ឋភាពក្រោយមានអគ្គិភ័យឆេះអាគារកាស៊ីណូ កម្ពស់១៨ជាន់របស់ឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​ ​​ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ FN
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ