ភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមានជាង៦លាននាក់ក្នុងឆ្នាំ២០១៨

ភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកំសាន្តនៅប្រាសាទអង្គរវត្ត កំឡុងដើមខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ បានមកទស្សនាកម្ពុជាក្នុងឆ្នាំ២០១៨នេះ ដោយកើន​​​ឡើង ១១ភាគរយ បើប្រៀបធៀបឆ្នាំ២០១៧។​​

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ភ្ញៀវទេសចរ​​​បរទេសមកទស្សនាកម្ពុជានៅឆ្នាំ២០១៧ មាន៥.៦លាននាក់ ហើយបានកើនឡើងដល់ ៦.២លាននាក់ ​​​ក្នុងឆ្នាំ២០១៨ ក្នុងនោះភ្ញៀវទេសចរចិនឈរលំដាប់ទី១។

ប្រភពដដែលបានឲ្យដឹងថា ភ្ញៀវទេសចរចិនមានប្រមាណ២លាននាក់ ក្នុងចំណោមទេសចរបរទេស ៦.២លាននាក់ ដោយទេសចរចិនកើនឡើង ៧០ភាគរយ នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ។ ​​​ការកើនឡើងនៃភ្ញៀវទេសចរចិននេះ ដោយសារមានជើងហោះហើរច្រើនពីចិនមកកម្ពុជា ដោយមាន​​​ក្រុមហ៊ុនអាកាសចរចិន១២ ដែលក្នុងមួយសប្តាហ៍មានការហោះហើរមកកម្ពុជា២០៧ជើង។

ក្រសួងទេសចរណ៍កំពុងរៀបចំយុទ្ធសាស្រ្តដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស និងជាពិសេសទេសចរចិន មកទស្សនាកម្ពុជាឲ្យកាន់តែច្រើន និងស្នាក់នៅបានយូរ ក្នុងនោះរួមមាន ការបង្កើតផលិតផលទេសចរណ៍ថ្មីប្រកបដោយការច្នៃប្រឌិត ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍។

កម្ពុជាព្យាករណ៍ថា ក្នុងឆ្នាំ២០២០ នឹងមានភ្ញៀវទេសចរបរទេសមកទស្សនាប្រមាណ ៧លាននាក់ ​​​ក្នុងនោះទេសចរចិន ៣លាននាក់ ហើយក្នុងឆ្នាំ២០២៥ មានចំនួន ១១លាននាក់ ក្នុងនោះទេសចរចិន ៥លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ