មានករណីរថភ្លើងបុកជាមួយរថយន្តដឹកដីនៅក្នុងខេត្តបន្ទាយមានជ័យ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងដឹកទំនិញបានបុកជាមួយរថយន្តដឹកដីមូយគ្រឿង ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ បណ្ដាញសង្គម

រថភ្លើងដឹកទំនិញបានបុកជាមួយរថយន្តដឹកដីមូយគ្រឿង នៅខេត្តបន្ទាយមានជ័យ កាលពីព្រឹកមិញ​​​ដែលបណ្តាលឲ្យខូចខាតទាំងសងខាង ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់គ្រោះថ្នាក់នោះទ។

អធិការនគរបាលស្រុកមង្គលបុរី លោក ស៊ិន ណារ៉ាក់​​​ បា្រប់ វីអូដី ឲ្យ​​​ដឹងថា រថយន្តដឹកដីមួយគ្រឿងបើកបរឆ្លងកាត់ផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្នបានបុកជាមួយ​​​រថភ្លើងដឹកទំនិញមួយគ្រឿង ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងដឹកទំនិញបានបុកជាមួយរថយន្តដឹកដីមូយគ្រឿង ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ បណ្ដាញសង្គម

ប្រភពដដែលបានឲ្យដឹងថា រថភ្លើងដឹកទំនិញនេះចេញដំណើរពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់​​​ខេត្តបាត់ដំបង លុះដល់ចំណុចកើតហេតុក៏បុកជាមួយរថយន្តដឹកដី​​​ដែលបណ្តាលឲ្យខូចខាតទាំងសងខាង ប៉ុន្តែគ្មានអ្នករងរបួសនោះទេ។

លោក ស៊ិន ណារ៉ាក់ បានបន្ថែមថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង លោកបានយក​​​រថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកឯរថភ្លើងចរាចរណ៍បន្ត។ ភាគីទាំងពីរនឹងដោយស្រាយការខូចខាតនៅពេលបន្ទាប់។

កាលពីខែមេសា ឆ្នាំ២០១៨កន្លងទៅ មានករណីរថភ្លើងនិងរថយន្តបុកគ្នាដែលបណ្តាលឲ្យបុរសម្នាក់​​​​​​រងរបួស ​​​នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ