ក្រសួងបរិស្ថាន៖ កម្ពុជាពុំទទួលរងឥទ្ធិពលខ្យល់ពុលពីប្រទេសថៃនោះទេ

អគារក្រសួងបរិស្ថានថ្មី​ (រូបថតពីហ្វេសប៊ុក​)

ក្រសួងបរិស្ថានកាលពីម្សិលមិញបានបញ្ជាក់ថាកម្ពុជាមិនទទួលរងឥទ្ធិពលខ្យល់ពុលពីប្រទេសថៃឬប្រទេសជិតខាងនោះទេ ដោយអំពាវនាវប្រជាពលរដ្ឋកុំឲ្យមានការព្រួយបារម្ភ។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឲ្យដឹងថា គុណភាពខ្យល់នៅប្រទេសកម្ពុជាមានគុណភាពល្អ ហើយភាគល្អិតនៅក្នុងខ្យល់ធម្មតាដោយមិនមានការព្រួយបារម្ភឡើយ។ មន្ត្រីជំនាញក្រសួងបរិស្ថានកំពុងធ្វើការតាមដានពីគុណភាពខ្យល់រៀងរាល់២៤ម៉ោងម្ដងដើម្បីពិនិត្យមើលស្ថានភាពខ្យល់។

នៅចុងសប្តាហ៏នេះការចែកចាយសំឡេងលើបណ្តាញសង្គមដោយនិយាយថាកម្ពុជាកំពុងរងឥទ្ធិពលខ្យល់ពុលពីប្រទេសថៃ ប៉ុន្តែក្រសួងបរិស្ថានអំអាងថា កម្ពុជាមិនទទួលរងឥទ្ធិពលខ្យល់ពុលពីប្រទេស​​​ជិតខាងនោះឡើយ។ 

ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ «សូមអំពាវនាវដល់បងប្អូនកុំមានការព្រួយបារម្ភអ្វីឡើយ​​​ហើយក្រសួងនឹងផ្តល់ព័ត៌មានជាប្រចាំ ប្រសិនបើមានបញ្ហាអ្វីមួយគួរកត់សម្គាល់ពាក់ព័ន្ធនឹងគុណភាពខ្យល់នេះ»។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃកាលពីថ្ងៃទី៣១ មករា ឆ្នាំ២០១៩ បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការក្នុងប្រទេសថៃឲ្យមានការប្រុងប្រយ័ត្នដោយពាក់ម៉ាសដើម្បីការពារសុខភាព។

រដ្ឋាភិបាលប្រទេសថៃកាលពីសប្តាហ៍មុន បានសម្រេចបិទសាលា​ចំនួន៤៣៧ រយៈពេល២ថ្ងៃដើម្បីបញ្ចៀសពីបញ្ហាខ្យល់កខ្វក់នេះ បន្ទាប់ពីខ្យល់កខ្វក់ធ្លាក់ដល់កម្រិតប្រកាសអាសន្ននៅក្រុងទីក្រុងបាងកក​​​​​​ និងខេត្តមួយចំនួន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ