ក្រសួងធនធានទឹកជូនដំណឹងពីសីតុណ្ហភាពឡើងកម្តៅ

ទិដ្ឋភាពនៅម្ដុំមាត់ទន្លេ មុខព្រះបរមរាជវាំង ក្នុងក្រុងភ្នំពេញ ថ្ងៃទី១នៃពិធីប្រារព្ធពិធីបុណ្យអុំទូក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងថា ចាប់ពីថ្ងៃពុធនេះទៅ ខេត្តជាប់តំបន់ភ្នំ និងខេត្តមួយចំនួនទៀត សីតុ​ណ្ហភា​​ព​នឹ​ង​ឡើ​ងកម្តៅ ពី១ទៅ២អង្សាសេ ដោយសារតែឥទ្ធិពលខ្យល់មូសុងឦសាន ។

សេចក្តីជូនដំណឹងចុះថ្ងៃទី៦ ខែកុម្ភៈនេះ ក្រសួងឲ្យដឹងថា ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី សី​​​តុ​ណ្ហ​​ភាពអប្បបរមាឡើងពី​២០ ទៅ២​៦​អង្សា​សេ ។ អតិបរមាឡើងពី៣០ ទៅ៣២អង្សាសេ។

ក្រសួងឲ្យដឹងទៀតថា ចំណែករាជធានី-ខេត្តមួយចំនួនទៀត សីតុណ្ហភាពអប្បបរមាឡើងពី២៥ ទៅ២៦អង្សាសេ អ​តិ​​ប​រមាមានពី៣៣ ទៅ៣៥អង្សាសេ។

ក្រសួងបញ្ជាក់ថា សីតុណ្ហភាពបែបនេះ ដោយសារកម្ពុជាកំពុងរងឥទ្ធិពលខ្យល់មូសុងឦសានខ្សោយ និងនៅ​លើផ្ទៃដី​គ្រ​បដ​ណ្តប់ ដោយកម្រិតសម្ពាធទាប។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ