នាវាកងទ័ពជប៉ុន២គ្រឿងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

Vessels of Japan’s Maritime Self-Defense Force (MSDF), including a destroyer, will participate in the October 11 International Fleet Review near South Korea’s southern island of Jeju. Image: japan-forward.com

នាវាចំនួន២គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុននឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០១៩

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាកាលពីម្សិលមិញ គឺនាវាចំនួន២គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះថា សេតូយុគិ និងសេម៉ាយុគិ ដឹកនាំដោយមេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១នៃកងកម្លាំងស្វ័យការពារជើងទឹក វរសេនីយឯក យ៉ូស៊ីយូគិ ណាកាហ្គាម៉ា នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា និងផ្ដល់ឱកាសឲ្យនាវិកកម្មសិក្សាការីជប៉ុនចំនួន ១០៩នាក់បានស្វែងយល់ពីវប្បធម៌ព្រមទាំងវិស័យយោធានៅកម្ពុជាផងដែរ។

កាលពីខែមករាកន្លងទៅ នាវាចម្បាំងចិន៣គ្រឿងក៏បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ