សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនបរទេសម្នាក់ជាមួយគ្រឿងញៀនជិត៥គីឡូក្រាម

កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្អាកការធ្វើដំណើរចេញពីប្រទេសកម្ពុជា របស់ជនជាតិរ៉ូមោនីម្នាក់ ដោយសង្ស័យរត់ពន្ធគ្រឿងញៀន នាវេលាម៉ោង ០៩និង៥៥នាទី ថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI

កម្លាំងនគរបានខេត្តសៀមរាបបានឃាត់ខ្លួនជនបរទេសម្នាក់នៅព្រលានយន្តហោះអន្តរជាតិសៀមរាប ដោយជាប់ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀនប្រមាណជិត៥គីឡូក្រាម ។

យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុរសជនជាតិរ៉ូម៉ានីម្នាក់ឈ្មោះ OLARU NARCIS-MANUEL ជាមួយថ្នាំញៀនជិត៥គីឡូក្រោម។

ប្រភពដដែលបានបន្តថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាល​​​អន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិសៀមរាប បានឃាត់ខ្លួនបុរសជនជាតិរ៉ូម៉ានី​​​នៅពេល ដែលត្រៀមចេញដំណើរទៅទីក្រុងហុងកុង ប្រទេសចិន តាមជើងហោះហើរលេខ KA-249 (REP- HKG)។ កម្លាំងនគរបានរកឃើញថ្នាំញៀនប្រភេទ មេតំហ្វេតាមីន  ជិត៥គីឡូក្រាម  ដាក់ក្នុងថង់ប្លាស្ទីក  ដោយលាក់ក្នុងបាតកាបូបស្ពាយខ្នង។

យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០១៨ បានឲ្យដឹងថា​​​សមត្ថកិច្ចបានបង្រាបបទល្មើសគ្រឿងញៀនចំនួន ៨០០៣ករណី ដោយរឹបអួសគ្រឿងញៀនគ្រប់​​​ប្រភេទជាង​​​៥៣៣គីឡូក្រាម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ