ក្រសួងសាធារណការឲ្យដឹងថា ក្នុង១ខែមករានៃដើមឆ្នាំ២០១៩នេះ ក្រសួងបានចាប់រថយន្តដឹកលើសទម្ងន់បានជាងពីររយគ្រឿង និងផាកពិន័យបានជាង១៣ម៉ឺនដុល្លារអាមេរិក។
ក្នុងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការឲ្យដឹងថា ក្រុមការងារក្រសួងបានចាប់រថយន្តដែលដឹកលើសទម្ងន់បានចំនួន២១៥គ្រឿង ដែលដឹកលើសពី៥រហូតដល់៣២តោន និងពិន័យជាប្រាក់បានចំនួន៥៣១លាននិង៩សែនរៀល ដែលស្មើនឹងជាង១៣ម៉ឺនដុល្លារអាមេរិក។
បើតាមរបាយការណ៍ក្រសួងក្នុងឆ្នាំ២០១៨កន្លងទៅ មន្ត្រីក្រសួងបានចុះចាប់រថយន្តដឹកលើសទម្ងន់បានជាង២៦០០គ្រឿង និងផាកពិន័យជាប្រាក់បានជាង១លាន៥សែនដុល្លារអាមេរិក៕









