នាយករដ្ឋមន្ត្រី​ក្រើន​រំ​ឭកយុវជន​យុវតី​កុំ​ឲ្យយ​ក​ទិវា​នៃ​ក្តី​ស្រឡា​ញ់​រំល​ង​ប្រ​ពៃណី​ខ្មែរ​

ទីតាំងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែងក្នុងឱកាសទិវាក្ដីស្រលាញ់ ១៤កុម្ភៈ ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

លោកនា​យ​ក​រដ្ឋ​ក​ម​ន្ត្រី​ ​ហ៊ុន ​សែន ​រំឭក​យុវជន​​កុំ​ឲ្យយ​កទិ​វា​នៃ​សេចក្តី​ស្រ​ឡាញ់ ដែល​​ជាវ​ប្ប​ធម៌​បរទេសនោះ ​ រំលង​ប្រពៃណី​ទំនៀមទម្លាប់ខ្មែរ។

ទិវា​នៃ​ក្ដី​ស្រឡាញ់ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Valentine’s Day ដែល​ជា​វប្បធម៌​របស់​បស្ចឹម​លោក ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រៀង​រាល់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ។

លោក ហ៊ុន​ សែន បានសរសេរនៅលើហ្វេសប៊ុក​របស់លោកថា​ បើនិយា​យពី​ថ្ងៃ១​៤ ​ខែកុម្ភៈ​ ប្រហែលជា​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​។ លោក​​រំឭកថា ចៅៗ និងក្មួយៗ​ទើបពេញវ័យសុទ្ធតែដឹងហើយថា អ្វីដែលគួរធ្វើ និងអ្វី​ដែល​​មិន​គួរធ្វើ។

មេដឹកនាំរូបនេះ បញ្ជាក់ថា៖ «សុភ​ម​ង្គ​លត្រូវតែកើតចេញពី​ការរៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀម​ទ​ម្លាប់​​​ប្រពៃណីខ្មែរ។ អំពើ​ផ្សេ​ង​ពីនេះ​ ​នឹងមិននាំមក​នូវសុភម​​ង្គលឡើយ​ ទាំងខាងចៅស្រី ក៏ដូចជាខាងចៅប្រុស»។

​​នៅថ្ងៃនេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏​បានណែនាំទៅ​គ្រឹះស្ថានសិក្សាទាំង​អស់ឲ្យទប់ស្កាត់សកម្ម​ភាព​មិនប្រ​ក្រតី​ក្នុ​ង​ទិវា​នៃ​ក្តី​ស្រឡាញ់​ថ្ងៃ​១៤ ខែកុម្ភៈនេះ។

ក្រសួងអះ​អាង​ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវានៃក្តីស្រឡាញ់កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឱ្យយុវវ័យភ្លេ​ចការសិក្សា​ បា​ត់បង់​​សេចក្តី​ថ្លៃថ្នូរ​របស់ខ្លួន និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរ។

ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្នុងពិធីមួយក្នុងរាជធានីភ្នំពេញ​នាថ្ងៃនេះ​ បាន​អំពាវ​នាវ​​ទៅ​ប្រជាពលរដ្ឋខ្មែរ និងយុវវ័យ ឲ្យ​យកទិវានៃក្តីស្រឡាញ់នេះ រួមគ្នាបរិច្ចាគ​ឈាមទុកសង្គ្រោះជីវិតមនុស្ស​ដែល​រង​គ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ