សិង្ហបុរី សន្យា​បណ្តុះ​បណ្តាល​នគរបាល​កម្ពុជា​លើ​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិនធឺណិត

លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ចាប់ដៃជាមួយលោក HOONG WEE TECK អគ្គស្នងការនគរបាលសិង្ហបុរី ក្រោយពីបញ្ចប់កិច្ចភិក្សាការងារ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

អគ្គស្នងការដ្ឋាននគរបាលសិង្ហបុរីនឹងបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនមកបណ្ដុះបណ្ដាលដល់នគរបាលកម្ពុជា នូវជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ។

យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានទទួលជួបពិភាក្សាការងារជាមួយ អគ្គស្នងការនគរបាលសិង្ហបុរី លោក HOONG WEE TECK ។ ​លោកថា ភាគីសិង្ហបុរីបានសន្យាថា នឹងបើកវគ្គបណ្តុះបណ្តាលដល់នគរបាលកម្ពុជានូវជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ប៉ុន្តែ មិនទាន់បានកំណត់ពេលវេលាជាក់លាក់នោះទេ។

ឧត្តមសេនីយ៍ឯក លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក្នុងជំនួបភិភាក្សាការងារជាមួយសិង្ហបុរី នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

លោក ឆាយ គឹមខឿន បានមានប្រសាសន៍ថា៖​ « នេះជាការឯកភាពគ្នា និងការប្តេជ្ញាចិត្តរវាងអគ្គស្នងការទាំងពីរ ដោយឡែកការបណ្ដុះបណ្ដាលរបៀបម៉េច អីរបៀបម៉េច អាហ្នឹងខាងបច្ចេកទេសពិសេស » ។

អគ្គស្នងការនគរបាលជាតិទាំងពីរ ក៏បានធ្វើការប្ដេជ្ញាថា នឹងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ និងផលប្រយោជន៍ប្រទេសក្នុងតំបន់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ