នាយករដ្ឋ​មន្ត្រី​​ជំរុញ​​ឲ្យ​​ជីក​​អណ្ដូង​ទឹក​​ជា​​ជាង​​ដឹក​​ទឹក​ចែក​​ជូន​​ពលរដ្ឋ​​អំឡុង​​រដូវ​ប្រាំង​​ហួត​ហែង​​នេះ​

សកម្មភាពចែកទឹកឲ្យពលរដ្ឋនៅខេត្តព្រះសីហនុ(រូបពីលោក នងឌី ណារ៉ា )

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ទូទាំង​ប្រទេស ឲ្យ​ជីក​អណ្ដូង​សម្រាប់​យក​ទឹក​មក​ផ្គត់​ផ្គង់​ប្រជាជន ខណៈ​ដែល​កម្ពុជា​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ទឹក​នៅ​រដូវ​ប្រាំង​ដ៏​ហួត​ហែង​នេះ។

ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​ចាត់​ទុក​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ​កម្ពុជា គឺ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​នា​ពេល​សព្វ​ថ្ងៃ​នេះ បើទោះបី​​លោក​បាន​ណែនាំ​ពលរដ្ឋ​ឲ្យ​ប្រើ​ប្រាស់​ទឹក​សន្សំ​សំចៃ​រួច​ហើយ​ក៏​ដោយ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «គ្រប់​ទីតាំង​ទាំង​អស់ សូម​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​ជីក​អណ្ដូង​ប្រសើរ​ជាង​ដឹក​ទឹក​ទៅ​ពី​ចម្ងាយ។ បើទោះ​បី​ថា វា​ជ្រៅ​បន្តិច តែ​ការ​ប្រើ​ប្រាស់​ការ​ជីក​អណ្ដូង គឺ​ជា​មធ្យោបាយ​ដែល​ល្អ»

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​សារាចរណ៍​មួយ​កាល​ពី​ចុង​ឆ្នាំ​កន្លង​មក​នេះ ដោយ​បាន​ណែនាំ​ទៅ​ពលរដ្ឋ​កម្ពុជា​ឲ្យ​ប្រើ​ប្រាស់​ទឹក​សន្សំ​សំចៃ និង​ធ្វើ​ស្រែ​ប្រាំង​តែ​មួយ​លើក ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាស​ថា កម្ពុជា​នឹង​ទទួល​រង​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​ខ្លាំង​នៅ​ចន្លោះ​ខែ​មេសា ដល់​ខែ​ឧសភា​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ