ជំងឺគ្រុនឈាមអាចនឹងផ្ទុះឡើងនៅឆ្នាំ២០១៩នេះ

គ្រូពេទ្យកំពុងពិនិត្យកុមារដែលកើតជំងឺគ្រុនឈាមនៅមន្ទីរពេទ្យបង្អែកមួយកន្លែង។ រូបភាព៖ បណ្ដាញសង្គម

ក្រសួងសុខាភិបាលបានប្រកាសថានៅឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមអាចនឹងផ្ទុះឡើង​ដែលតម្រូវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ចូលរួមបំផ្លាញជម្រកមូសខ្លា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញកាលពីដើមខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅដើមឆ្នាំ២០១៩នេះមានករណីជំងឺគ្រុឈាមច្រើន ជាងឆ្នាំ២០១៨ បើប្រៀបធៀបពេលវេលាដូចគ្នា ។ ក្រសួងអះអាងថា កត្តាដែលបណ្តាលឲ្យមានករណីគ្រុនឈាមច្រើន ដោយសារបម្រែបម្រួលអាកាសធាតុ​ និងជម្រមូសខ្លា តាមផ្ទះរបស់ប្រជាពលរដ្ឋ។​

ក្រសួងបាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមលុបបំបាត់ជម្រកមូសខ្លា និងអនុវត្តន៍នូវវិធានការមួយចំនួន ដូចជា អាណាព្យាបាលគ្រប់រូបត្រូវសហការជាមួយបណ្ដាញក្រសួងសុខាភិបាល ដើម្បីដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក។ ចំណែកឯសម្ភារដក់ទឹកផ្សេងទៀត ដែលមិនប្រើប្រាស់ត្រូវកប់ ឬដុតចោលកុំឲ្យមានទឹកដក់ និងជាពិសេសសំបក់កង់ឡាន។

ក្រសួងបានប្រកាសថា៖ «តាមការវិភាគអេដេមីសាស្រ្ត និងការប៉ាន់ប្រមើលលើស្ថានភាពជំងឺគ្រុនឈាមរបស់អង្គការសុខភាពពិភពលោក បង្ហាញថាជំងឺគ្រុនឈាមអាចនឹងផ្ទុះឡើងនៅក្នុងឆ្នាំ២០១៩នេះ ដែលតម្រូវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់មានការប្រុងប្រយ័ត្ន»។

ជំងឺគ្រុនឈាមបង្កឡើងដោយមូសខ្លាញី។ តាមការសិក្សារបស់ក្រសួងបានបញ្ជាក់ឲ្យឃើញថា មូសខ្លាចូលចិត្តពងនិងបង្កកំណើតកូនចៅ ក្នុងសំបកកង់ឡាន​ និងសំបកកង់ម៉ូតូចាស់ៗ ១១ដង ច្រើនជាងវត្ថុដក់ទឹក ឬដាក់ទឹកផ្សេងៗ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ