អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​គ្រោង​មក​កម្ពុជា​នា​ចុង​ខែ​មេសា​

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀតនាចុងខែមេសាខាងមុខនេះ។

លោកស្រី រ៉ូណា ស្មីត ប្រាប់ VOD តាមរយៈសារអេឡិចត្រូនិចនៅថ្ងៃនេះថា លោកស្រីនឹងមកបំពេញទស្សនកិច្ចជាទៀងទាត់របស់លោកស្រីមកកាន់ប្រទេសកម្ពុជាសម្រាប់រយៈពេល ១១ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ខែមេសា រហូតដល់ថ្ងៃទី ៩ឧសភា ឆ្នាំ២០១៩។

លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា បេសកកម្មរបស់លោកស្រីគឺដើម្បីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងប្រមែប្រមូលព័ត៌មានសម្រាប់ធ្វើរបាយការណ៍ដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនាខែកញ្ញាខាងមុខ។ លោកស្រីក៏គ្រោងចោទសួរមន្ដ្រីរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សមួយចំនួន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ