រដ្ឋាភិបាលប្រកាសថា ការប្រមូលពន្ធរយៈពេល២ខែនៃឆ្នាំ២០១៩នេះ កើនឡើងជាង៤៣លានដុល្លារ ដែលស្នើនឹង១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែមីនា អគ្គនាយកដ្ឋានពន្ធដារឲ្យដឹងថា ចំណូលពន្ធសរុបក្នុងខែមករា និងកុម្ភៈ អគ្គនាយកដ្ឋានទទួលបានប្រមាណ៣៥៨លានដុល្លារអាមេរិក ដែលស្មើនឹង ១៥,៦៨ភាគរយនៃផែនការប្រចាំឆ្នាំ។
ក្នុង២០១៨កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជាង ២ ១៩៧លានដុល្លារអាមេរិក កើនឡើងជាង១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៧៕









