ផល​​ចំណេញ​​សុទ្ធ​​របស់​​រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុង​​ភ្នំពេញ​​កើន​​ឡើង​​ទ្វេ​ដង​​ក្នុង​​ឆ្នាំ​​២០១៨​

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងាររដ្ឋាការទឹក ចូលរួមប្រជុំពិនិត្យពិភាក្សាការងារ និងវាយតម្លៃលើវឌ្ឍនភាពនៃដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ។ រូបភាព៖ ហ្វេសប៊ុក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​​ប្រកាស​ពី​ផល​ចំណេញ​សុទ្ធ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៨ ​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១៩លានដុល្លារអាមេរិក ឬ​កើន​ឡើង​ដល់​ទៅ១៣៤​ភាគរយ​ឯណោះ ​បើ​ធៀប​នឹង​ផល​ចំណេញ​នៅ​ក្នុង​ឆ្នាំ​២០១៧។

ក្នុង​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​៤​​ ឆ្នាំ​២០១៨ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ​ពេញ​មួយ​ឆ្នាំ​២០១៨ ​ខ្លួន​ទទួល​បាន​ចំណូល​សរុប​ប្រមាណ​៦៦លានដុល្លារអាមេរិក ក្នុង​នោះ​ទទួល​បាន​ផល​ចំណេញ​សុទ្ធ​​សរុប១៩លានដុល្លារ កើន​ឡើង​ជាង៤លានដុល្លារ​​ពី​ប្រាក់​ចំណេញ​ឆ្នាំ​២០១៧។

ក្នុង​ឆ្នំា​២០១៧ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​​ទទួល​ចំណូល​សរុប​ប្រមាណ៥៨លានដុល្លារ កើន​ជាង​១៧​ភាគរយ​ ខណៈ​ប្រាក់​ចំណេញ​បាន​ថយ​ចុះ​ជិត​ប្រមាណ​៣២% (ថយជិត៤០ម៉ឺនដុល្លារ) បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ