មន្ត្រី​ទូត​ថៃ​តស៊ូ​ក្ដី​ជាមួយ​កម្ពុជា​លើ​ជម្លោះ​ប្រាសាទ​ព្រះវិហារ​ទទួល​មរណភាព

អគ្គរាជ​ទូត​ថៃប្រចាំ​សហរដ្ឋ​អាមេរិក លោក វីរៈឆ័យ ផ្លាសៃ ជា​អ្នក​ដឹកនាំ​ការ​តតាំង​ក្ដី​ត​ទល់​នឹង​កម្ពុជា​ក្នុង​ជម្លោះ​ប្រាសាទ​ព្រះវិហារ។

មន្ត្រី​ការទូត​ជាន់​ខ្ពស់​ថៃ​មួយ​រូប លោក វីរៈឆ័យ ផ្លាសៃ (Virachai Plasai) ដែល​​បាន​ដឹកនាំ​តស៊ូ​ក្ដីលើ​ជម្លោះ​ប្រាសាទ​ព្រះវិហារ​ជាមួយ​កម្ពុជា​នោះ បាន​បាត់​បង់​ជីវិត​ហើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ បាងកក ប៉ុស្តិ៍។

សារព័ត៌មាន​ថៃ​​មួយ​នេះ ដែល​បាន​ដក​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ថៃ​នោះ បាន​ចុះ​ផ្សាយ​បន្ត​ថា អ្នក​ការទូត​ជើង​ចាស់​រូប​នេះ បាន​ស្លាប់​នៅ​ឯ​មន្ទីរ​ពេទ្យ John Hopkin នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក វីរៈឆ័យ ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ថៃ​សព្វថ្ងៃ តែង​តាំង​ជា​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន។

មុន​នឹង​កាន់​តំណែង​នេះ លោក វីរៈឆ័យ គឺ​ជា​អតីត​អគ្គរាជ​ទូត​ថៃ​ប្រចាំ​នៅ​ប្រទេស​ហូឡង់ ជា​ទី​ដែល​លោក​បាន​ដឹកនាំ​ការ​តស៊ូ​ក្ដី​ជាមួយ​កម្ពុជា នៅ​ក្នុង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​កាល​ពី​ឆ្នាំ​២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ