កម្មករ​​រាប់​រយ​នាក់​​មក​​ពី​​រោងចក្រ ​W&D​ ប្រមូល​​ផ្ដុំ​​តវ៉ា​​មុខ​​គេហដ្ឋា​ន​​លោក​ ហ៊ុន សែន​

ក្រុម​កម្មករ​កម្មការិនី​ជាងច្រើន​រយ​នាក់​មក​ពី​រោងចក្រ W&D បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​គេហដ្ឋាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ឃុត សុគន្ធ

ក្រុម​កម្មករ​កម្មការិនី​ជាងច្រើន​រយ​នាក់​មក​ពី​រោងចក្រ W&D បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​គេហដ្ឋាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​នេះ ក្រោម​ការ​ឃ្លាំ​មើល​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ។

ក្រុម​កម្មករ​ទាំង​នោះ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សម្រាប់​​បញ្ចប់​វិវាទ​ការងារ​របស់​ពួកគេ​ដែល​បាន​អូស​បន្លាយ​ពេល​ជាច្រើន​ខែ​មក​ហើយ​នោះ។

វិវាទ​រវាង​ក្រុម​កម្មករ​ និង​ថៅកែ​​រោងចក្រ​ W&D ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ខ័ណ្ឌ​មានជ័យ បាន​ផ្ទុះ​ឡើង​តាំង​ពី​ចុង​ឆ្នាំ​២០១៨​មក​ម៉្លេះ បន្ទាប់​ពី​ក្រុម​កម្មករ​ដល់​ទៅ​ជិត ២​ពាន់​នាក់ បាន​ទាម​ទារ​ទៅ​ថៅកែ​រោងចក្រ​នេះ​ឲ្យ​បើក​ប្រាក់​អតីត​ភាព​ដល់​ពួកគេ​នៅ​មុន​ឆ្នាំ​២០១៩​នេះ។

វិវាទ​នេះ​កាន់​តែ​ស្មុគ​ស្មាញ​ថែម​ទៀត បន្ទាប់​ពី​កម្មករ​ជាង ១​ពាន់​នាក់ ត្រូវ​បាន​ថៅកែ​រោងចក្រ​នេះ សម្រេច​បញ្ឈប់​ពី​ការងារ និង​ចោទ​ថា មិន​គោរព​តាម​សេចក្ដី​សម្រេច​រក្សា​ការពារ​របស់​តុលាការ​រាជ​ធានី​ភ្នំពេញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ