ពួក​យោធា​ថៃ​រៀប​ចំ​ច្បាប់​យក​ប្រៀប​លើ​ការ​បោះឆ្នោត​

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ បានមកធ្វើសុន្ទរកថាមួយនៅថ្ងៃទី18 ខែមីនាឆ្នាំ2019 មុនការបោះឆ្នោត។ (REUTERS / Soe Zeya Tun)

រដ្ឋាភិបាលយោធាថៃដែលគ្រប់គ្រងប្រទេសតាំងពីឆ្នាំ២០១៤មក រៀបចំច្បាប់យកប្រៀបលើការបោះឆ្នោតខាងមុខនេះ ដោយរាំងខ្ទប់លើសំឡេងគាំទ្រចលនាគណបក្សប្រឆាំងដែលកំពុងមានការគាំទ្រកើនឡើងខ្លាំង។​

អ្នកគាំទ្រមានប្រតិកម្មក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស Palang Pracharat នៅទីក្រុងបាងកកប្រទេសថៃថ្ងៃទី 15 ខែមីនាឆ្នាំ 2019 ។ REUTERS / Soe Zeya Tun

ថៃនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ដែលមានគណបក្សជិត១០០ចូលរួម ក្នុងនោះក្រុមគណបក្សប្រឆាំងខាងអ្នកគាំទ្រលោក ថាក់ ស៊ីន គឺគណបក្ស ភឿ ថៃ នៅតែមានសន្ទុះខ្លាំង។​

រដ្ឋាភិបាលយោធាបញ្ជាក់ថា ច្បាប់ថ្មីដែលពួកគេបង្កើតឡើងនោះ គឺដើម្បីធានាការពារដល់សន្តិសុខសណ្តាប់ធ្នាប់កុំឲ្យកើតមានហិង្សានយោបាយបន្តទៀត។

ច្បាប់ថ្មីកំណត់ថា សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ចំនួន២៥០រូប តែងតាំងដោយក្រុមយោធាទាំងអស់។​ កាលពីច្បាប់មុនមានសមាជិកមួយចំនួនតែប៉ុណ្ណោះដែលតែងតាំងដោយពួកយោធា។​

ច្បាប់ថ្មីនេះផ្តល់ឱកាសច្រើនដល់ក្រុមយោធា គឺបានន័យថា គណបក្សដែលគាំទ្រដោយពួកយោធា រកអាសនៈបានតែ១២៦ ក្នុងចំណោម៥០០អាសនៈនៅសភាជាន់ទាប ដែលដាក់ប្រកួតប្រជែងគឺស្មើនឹង៥០ភាគរយបូក១។ ប៉ុន្តែ សម្រាប់គណបក្សប្រឆាំងវិញ ត្រូវរកសំឡេងគាំទ្ររហូតដល់៣៧៦អាសនៈ ទើបស្មើនឹង៥០ភាគរយបូក១ អាចបង្កើតរដ្ឋាភិបាលបាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ