កម្ពុជា​មាន​បំណុល​បរទេស​ជាង​១​ម៉ឺន​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ​២០១៨

ទិដ្ឋភាពអគារធំៗ និងចរាចរណ៍តាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

កម្ពុជា​ជាប់បំណុល​បរទេស​គិត​ត្រឹម​ចុងឆ្នាំ២០១៨កើន​ដល់​ជាង១ម៉ឺន១ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ចិន​ជា​ម្ចាស់បំណុល​ធំជាង​គេ​របស់​កម្ពុជា​។

ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​កម្ពុជា​ចេញផ្សាយ​កាលពី​ម្សិលមិញ​ ក្រសួងសេដ្ឋកិច្ច​ឱ្យ​ដឹង​ថា​ចាប់ពី​ឆ្នាំ១៩៩៣មក​ទំហំ​កម្ចី​ដែល​មាន​សរុប​ជាង១ម៉ឺន​លាន​ដុល្លារ​នេះ​ភាគច្រើន​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ប្រមាណ៨៧ភាគរយ​នៃ​កម្ចី​សរុប​។

ក្រសួង​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ម្ចាស់​បំណុល​ធំៗ​របស់​កម្ពុជា​រួមមាន​ប្រទេស​ចិន​គ្រប់គ្រង​បំណុល​ប្រមាណ​ជាង៤ពាន់៦រយ​លាន​ដុល្លារ​អាមេរិក​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​គ្រប់គ្រង​បំណុល​ប្រមាណ២ពាន់ ៦រយ​លាន​ដុល្លារ​ ជប៉ុន​ ជាង១ពាន់៣រយ​លាន​ដុល្លារ​ និង​ធនាគារពិភពលោក​ជាង១ពាន់១រយលាន​ដុល្លារ​។

បើ​ពិនិត្យ​លើ​ព្រឹត្តិបត្រ​នោះ​ក្នុង​ឆ្នាំ២០១៨​ កម្ពុជា​បាន​ចុះហត្ថលេខា​ទទួល​កម្ចី​ពី​បរទេស​ដល់ទៅ​ជិត២ពាន់​លាន​ដុល្លារ​ ខណៈ​សង​ត្រលប់​ទៅបរទេស​វិញ​បាន​ត្រឹមតែ​ជាង២រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

បើ​តាម​ក្រសួងសេដ្ឋកិច្ច​គិត​មកទល់​នឹង​ពេលនេះ​កម្ពុជា​បាន​ដក​សាច់ប្រាក់​មក​ប្រើប្រាស់​បាន​ជាង៧ពាន់​លាន​ដុល្លារ​ ខណៈ​នៅសល់​បំណុល​ជាង៧ពាន់​លាន​ដុល្លារ​ទៀត​ដែល​នៅ​មិនទាន់​សង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ