សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​១៦៣​នាក់​ ករណី​បើក​លែ្បង​ស៊ីសង​តាម​អ៊ិនធឺណិត​

នៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើស ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៉ីនធើណេត (Internet Game online) ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមារាប ចំនួនពីរទីតាំង។ រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI

សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនជាតិចិនជាង ១៦០នាក់ ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិតចំនួនពីរទីតាំង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃនេះ បានឲ្យដឹងថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិត ដែលស្ថិតក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បានចំនួនពីរទីតាំង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនសរុបចំនួន១៦៣នាក់ មានស្រីចំនួន៤០នាក់ និងរឹបអូសកុំព្យូទ័រប្រមាណ១៥០គ្រឿង ដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើស ។

ប្រភពដដែលបានឲ្យដឹងថា សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យទាំងនោះនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើនិតិវិធីបន្ត។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៨នេះ ជនជាតិចិនជាង៦០០នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ និងបញ្ជូនទៅប្រទេសចិនវិញ ក្រោយពួកគេបានប្រព្រឹត្តិបទល្មើស ល្បែងស៊ីសងអនឡាញ ជំរិតយកប្រាក់ និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ