យុវជន​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​រាជធានី​​ភ្នំពេញ ក្រោយ​បង្ហោះ​ព័ត៌មាន​មិន​ពិត​

យុវជន រឿន គឹមលន់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ ក្រោយពីបានបង្ហោះព័ត៌មានមិនពិតចូលទៅក្នុងយូធូប។ រូបភាព៖ បណ្ដាញសង្គម

យុវជនម្នាក់ត្រូវបានបញ្ជូនទៅសាលារាជធានីភ្នំពេញនៅថ្ងៃនេះ ក្រោយពីបង្ហោះព័ត៌មានមិនពិតទៅក្នុងបណ្ដាញ​សង្គម​ YouTube

ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ជា ពៅ បានប្រាប់ វី.អូ.ឌី ថា មកដល់ពេលនេះយុវជន រឿន គឹមលន់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ ក្រោយពីបានបង្ហោះព័ត៌មានមិនពិតចូលទៅក្នុងយូធូប ។

ទោះជាយ៉ាងណា លោក ជាពៅ ពុំបានផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីនេះថា ព័ត៌មានមិនពិតនោះ និយាយពីអ្វីឲ្យប្រាកដទេ។ លោកថា ព័ត៌មានលម្អិតត្រូវទាក់ទងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

លោកមានប្រសាសន៍ថា៖ «ឥឡូវយើងបញ្ជូនទៅតុលាការហើយ មានការអីទាក់ទងទៅតុលាការបាន»

តាមការចុះផ្សាយរបស់​សារព័ត៌មាន​ក្នុងស្រុកមួយ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ យុវជន រឿន គឹមលន់ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន ក្រោយពីបានបង្ហោះព័ត៌មានមិនពិតនៅក្នុងបណ្តាញ​សង្គម ​You Tube ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ