លោក នី សុខា៖ បើតុលាការមិនឯករាជ្យមិនបាច់និយាយពីប៉ាវចិនទេ

ក្រសួងយុត្តិធម៌។ រូបភាព៖ ជន ចាន់រ៉ែន

មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើងថា ដើម្បីពង្រឹងការអនុវត្តប្រព័ន្ធយុត្តិធម៌ត្រូវធ្វើឲ្យតុលាការឯករាជ្យបើមិនដូច្នេះទេទោះចាក់បញ្ចាំងរឿងប៉ាវចិនក៏មិនប្រសើរឡើងដែរ។​

ឆ្លើយសំនួរនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីកាលពីម្សិលមិញជុំវិញករណីលោកហ៊ុន សែន ជំរុញឲ្យទូរទស្សន៍ចាក់ផ្សាយរឿងប៉ាវចិនឡើងវិញដើម្បីពង្រឹងយុត្តិធម៌នោះ  លោក នី សុខា លើកឡើងថា មិនអាចទៅរួចទេ។​ លោកថា កិច្ចការចម្បងគឺពង្រឹងប្រព័ន្ធច្បាប់ និងរៀបចំឲ្យតុលាការធ្វើការដោយឯករាជ្យ។​

លោក នី សុខា រួមជាមួយមន្ត្រី និងអតីតមន្ត្រីអាដហុក៤រូបផ្សេងទៀតជាប់ពន្ធធនាគាររយៈពេលជាង១ឆ្នាំ អំឡុងឆ្នាំ២០១៦ និង២០១៧ ជុំវិញការចោទថាស៊ូកប៉ាន់ សាក្សី។ លោកនី សុខាបញ្ជាក់ថា ការជាប់ឃុំនេះជារឿងអយុត្តិធម៌។​

ទោះយ៉ាងណាលោក ជិន ម៉ាលីនអ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្លាប់ថ្លែងថា បច្ចុប្បន្នច្បាប់បានកំណត់់យ៉ាងច្បាស់់ថា តុលាការអាចបំពេញការងាររបស់ខ្លួនដោយឯករាជ្យក្នុងការពង្រឹងប្រព័ន្ធយុត្តិធម៌នៅក្នុងសង្គម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ