អាជ្ញាធរខេត្តកំពង់ធំ មិនឲ្យ​មន្ត្រីឲ្យចុះហត្ថលេខាដឹងឮ បើពលរដ្ឋខ្ចីលុយធនាគារមិនមានលទ្ធភាពសង

ពលរដ្ឋចូលរួមក្នុងសិក្ខាសាលាស្តីពីវិស័យមីក្រូហិរញ្ញវត្ថុថ្ងៃទី 1មេសា ឆ្នាំ2019នៅសាលាស្រុក សន្ទុក ខេត្ត កំពង់ធំ ។ រូបភាព៖ CJ

អភិបាលស្រុកសន្ទុក អំពាវនាវទៅអាជ្ញាធរភូមិ កុំចុះហត្ថលេខាដឹងឮលើកិច្ចសន្យា​ខ្ចីលុយរវាងប្រជាពលរដ្ឋ និងធនាគារហិរញ្ញវត្ថុ ដោយថា បើពលរដ្ឋពុំមានលទ្ធភាពសងត្រឡប់ទៅធនាគារវិញ។

ក្នុងសិក្ខាសាលាស្តីពីវិស័យមីក្រូហិរញ្ញវត្ថុថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅសាលាស្រុកសន្ទុក ខេត្តកំពង់ធំ អភិបាលស្រុកលោក លោក ទូច សុខា ថ្លែងថា អាជ្ញាធរភូមិផ្សព្វផ្សាយឲ្យបានទូលំទូលាយពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលទៅខ្ចីលុយពីធនាគារ។ លោកបញ្ជាក់ថា បើប្រជាពលរដ្ឋដែលទៅខ្ចីលុយធនាគារ ហើយមិនមានលទ្ធភាពសងត្រឡប់ទៅធនាគារវិញទេ អាជ្ញាធរភូមិមិនត្រូវចុះហត្ថលេខាដឹងឮលើកិច្ចសន្យាខ្ចីប្រាក់នោះទេ ដោយថា កុំឲ្យពលរដ្ឋជួបបញ្ហាប្រឈមនៅថ្ងៃខាងមុខ។

លោកមានប្រសាសន៍ថា៖  «មុននឹងធ្វើជាដៃគូរខ្ចីពីធនាគារហិរញ្ញវត្ថុណាក៌ដោយ គឺយើងត្រូវគិតពីចំណូល​​របស់យើងសិន ជៀសវាងមានហានិភ័យនៅថ្ងៃក្រោយ បើយើងមិនបានគិតគូរឲ្យបានដិតដល់ទេ ដូច្នេះអាជ្ញាធរភូមិ គួរតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ ហើយបើដឹងថា គាត់ពុំមានលទ្ធភាពក្នុងការសងធនាគារហិរញ្ញវត្ថុណាទេ ក៌គួរកុំចុះហត្ថលេខា កុំឲ្យពិបាកដល់ប្រជាពលរដ្ឋយើងនៅថ្ងៃក្រោយ។»

ឆ្លើយតបនឹងបញ្ហានេះ មេភូមិនិម្មត ឃុំទីពោ ស្រុកសន្ទុក លោក ជុំ សុផុន មានប្រសាសន៍យ៉ាងខ្លីថា បទពិសោធន៍កន្លងមក ប្រជាពលរដ្ឋ និងបុគ្គលិកធនាគារ និយាយត្រូវគ្នា ទើបពួកគេមកឲ្យមេភូមិចុះហត្ថលេខាដឹងឮជុំវិញការខ្ចីប្រាក់នោះ៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។