ភ្ញៀវ​ចិន​ នៅ​តែ​នាំ​មុខ​គេ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្ពុជា

ភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកំសាន្តនៅប្រាសាទអង្គរវត្ត កំឡុងដើមខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ​នៅ​តែ​នាំ​មុខ​គេ​ក្នុង​ចំណោម​ជនបរទេស​សរុប​មក​កាន់​កម្ពុជា​ក្នុង​រយៈពេល​២​ខែ​ដើម​ឆ្នាំ​នេះ​។

ក្នុង​របាយការណ៍​ប្រចាំ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ​ក្នុង​រយៈពេល​២​ខែ​ដើម​ឆ្នាំ​២០១៩​នេះ ​ភ្ញៀវ​ទេសចរបរទេស​ដែល​មក​លេង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ​១លាន២សែន៤ម៉ឺននាក់។ ភ្ញៀវ​ជនជាតិ​ចិន​មាន​ចំនួន​ជាង​៤១​ម៉ឺន​នាក់​ កើន​ជិត​៣២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ភ្ញៀវ​វៀតណាម​កើន​១,៧ភាគរយ ឡាវ​កើន​១៣ភាគរយ ថៃ​កើន​ជាង​២០ភាគរយ សហរដ្ឋអាមេរិក​កើន​១,២ភាគរយ បារាំង​កើន​ជិត​៨ភាគរយ អង់គ្លេស​កើន​១៥,៣ភាគរយ ជប៉ុន​កើន​ជាង​៣ភាគរយ ម៉ាឡេស៊ី​កើន​៨,៤ភាគរយ ខណៈ​ភ្ញៀវ​កូរ៉េ​ថយ​ចុះ​ជិត​២០ភាគរយ ។​​

ក្នុង​ឆ្នាំ​២០១៨​ ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​មាន​ចំនួន​ជាង​៦លាន២សែននាក់ កើន​ឡើង​១១​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ក្នុង​នោះ​ភ្ញៀវ​ចិន​មាន​៣០​ភាគរយ ខណៈ​ចំណូល​ដែល​កម្ពុជា​ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ទទួល​បាន​ជាង​១១៦លានដុល្លារ​កើន​ឡើង​៨ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ