សាលារាជធានីភ្នំពេញ បានបកស្រាយជុំវិញការចាក់ដីលុបដៃទន្លេបាសាក់ត្រង់ចន្លោះកោះពេជ្រ នៅមុខផ្សារអ៊ីអន ថា ដើម្បីកែលម្អសោភ័ណភាពច្រាំង និងឈានដល់ការសាងសង់ផ្លូវថ្មើរជើង ចាប់ពីកោះពេជ្ររហូតដល់ស្ពានមុនីវង្ស ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ របស់សាលារាជធានី ឱ្យដឹងថា ប៉ុន្មានថ្ងៃនេះ មានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីការចាក់ដីលុបដៃទន្លេបាសាក់ត្រង់ចន្លោះកោះពេជ្រ និងផ្សារអ៊ីអន ដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។
សាលារាជធានីភ្នំពេញ បានបកស្រាយថា ការដីលុបដៃទន្លេបាសាក់ត្រង់ចន្លោះកោះពេជ្រ និងផ្សារអ៊ីអន គឺធ្វើឡើងក្នុងបំណងកែលម្អច្រាំងដៃទន្លេបាសាក់ខាងលិច ឱ្យស្របទៅនឹងច្រាំងខាងកើត ដើម្បីធានាសោភ័ណភាពល្អឈានទៅដល់ការស្ថាបនាផ្លូវថ្មើរជើង ចាប់ពីកោះពេជ្ររហូតដល់ស្ពានមុនីវង្ស។