​សាលា​រាជធានី​ភ្នំពេញ​គ្រោង​សង់​ផ្លូវ​ក្រោម​ដី​កាត់​ផ្លូវ​ជាតិ​លេខ​១​នៅ​ច្បារអំពៅ​

ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​បច្ចេកទេស​លើ​សំណើ​សុំ​គោលការណ៍​ស្ថាបនា​ផ្លូវ​ក្រោមដីដោយ​តភ្ជាប់​ពី​ទី​តាំង​ផ្លូវ​ចូល​ផ្សារ​ទំនើប ភីអេច អេកូ ម៉ល ភ្ជាប់​ទៅផ្លូវ​ជាតិលេខ១ ផ្នែក​ក្រោមដី ស្ថិតនៅ​ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ

សាលា​រាជធានីភ្នំពេញគ្រោង​ស្ថាបនា​ផ្លូវ​ក្រោមដី​ ក្នុងខណ្ឌ​ច្បារអំពៅ តភ្ជាប់​ពី​ទី​តាំង​ផ្លូវ​ចូល​ផ្សារ​ទំនើបមួយកន្លែង​ទៅផ្លូវ​ជាតិលេខ១ ដោយថា ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍។

រដ្ឋបាលសាលារាជធានីភ្នំពេញឲ្យដឹងតាមរយៈ Facebook កាលពីម្សិលមិញថា អភិបាលសាលារាជធានីបានប្រជុំ​បច្ចេកទេស​លើ​សំណើ​សុំ​គោលការណ៍​ស្ថាបនា​ផ្លូវ​ក្រោមដី ដោយ​តភ្ជាប់​ពី​ទី​តាំង​ផ្លូវ​ចូល​ផ្សារ​ទំនើប ភីអេច អេកូ ម៉ល ភ្ជាប់​ទៅផ្លូវ​ជាតិលេខ១ ផ្នែក​ក្រោមដី ស្ថិតនៅ​ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ក្នុង​តំបន់នោះ។

បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលបានស្រង់សំដីអភិបាលរាជធានីភ្នំពេញឲ្យដឹងថា គម្រោងនេះត្រូវសិក្សាជាកញ្ចប់តែម្តង ដោយក្រុមការងារបច្ចេកទេសដែលមានតំណាងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ និង​អង្គការ JICA។

AKP បន្ដថា គម្រោងធ្វើផ្លូវក្រោមដី ​ប្រវែង១៩៥ម៉ែត្រ ទទឹង៧ម៉ែត្រ ភ្ជាប់ពីទីតាំងផ្សារទំនើប PH ECO MALL ទៅផ្លូវជាតិលេខ១ ផ្នែកក្រោមដី ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារ​អំពៅ ស្នើឡើងដោយ លោកឧកញ៉ា ថៃ ជាហួត ម្ចាស់បុរីប៉េងហួត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ