ថៃបញ្ជូនពលរដ្ឋខ្មែរ៤នាក់ដែលចូលកាប់ឈើខុសច្បាប់មកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិអូរស្វាយ ខេត្តឧត្តរមានជ័យ។
យោងតាមហ្វេសប៊ុកផេកនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ថៃបានបញ្ជូនពលរដ្ឋខ្មែរ៤នាក់ដែលចូលទៅកាប់ឈើខុសច្បាប់មកកម្ពុជាវិញ កាលពីថ្ងៃទី០២ ខែមេសា ម្សិលមិញនេះ តាមច្រកអន្តរជាតិអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ បានប្រាប់ វី.អូ.ឌី ថាកន្លងមក ភាគីថៃបានបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាវិញជារឿយៗពាក់ព័ន្ធនឹងករណីផ្សេងៗ ហើយទន្ទឹមនឹងនេះដែរ ក្រសួងពាក់ព័ន្ធតែងតែរំឭកដល់ពលរដ្ឋខ្មែរកុំឲ្យចូលទៅកាប់ឈើ ឬប្រព្រឹត្តបទល្មើសខុសច្បាប់។