អ្នក​ភូមិ​មួយ​ខេត្ត​ក្រចេះ អំពាវនាវ​អាជ្ញាធរ​ទប់ស្កាត់​អ្នក​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​

អ្នកស្រីម្នាក់ដែល​អះអាង​ថា ជា​អ្នក​ភូ​មិច្រណោ​ល ឃុំ​ថ្មី ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ បាន​រៀបរាប់​ថា​បាន​រង​អំពើ​ហិង្សា​ពី​ប្ដី កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ CJ​

ប្រជាពលរដ្ឋនៅភូមិមួយក្នុងខេត្តក្រចេះ អំពាវនាវទៅអាជ្ញាធរជួយអន្តរាគមន៍រកស្វាមីដែលបង្កហិង្សាលើភរិយាបណ្តាលឲ្យរបួសក្បាល បន្ទាប់ពីជនបង្ករត់គេចខ្លួនបាត់។

អ្នកស្រី ចាន់ រ៉ា ដែលអះអាងថា ជាអ្នកភូមិច្រណោល ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ បានរៀប​រាប់ថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ស្វាមី និងភរិយាទាំងពីរនាក់នោះ បាននាំគ្នាទៅស្រែរកអារឈើធ្វើកូនក្រឡឹង ក្រោយមក ត្រឡប់មកវិញ ឆ្កែលួចស៊ីត្រីដែលទុកនៅផ្ទះអស់ ធ្វើឲ្យស្វាមីខឹងជេរដៀលប្រពន្ធពីកន្លែងវាលស្រែរហូតដល់ភូមិ ព្រមទាំង​ទាញដបទឹកសុទ្ធដែលកករឹង គប់ចំក្បាលប្រពន្ធ បណ្តាលឲ្យពកធំពីរកន្លែង ធ្វើឲ្យនាងវិលមុខភ្លាមៗ។ ករណីនេះ អ្នកស្រី រ៉ា បានចូលទៅឃាត់ និងស្នើទៅអាជ្ញាធរជួយអន្តរាគមន៍ ហៅអ្នកបង្កហេតុមកអប់រំផងដែរ ប៉ុន្តែជនបង្ករត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុភ្លាមៗ មេភូមិច្រណោល ​លោក វ ទ្រ អះអាងថា នឹងហៅអ្នកបង្កហិង្សា ដើម្បីសួរ និងណែនាំជុំវិញករណីនេះ កុំឲ្យមានអំពើហិង្សាកើតឡើងក្នុងគ្រួសារបន្តទៀត៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។