សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់សង្ស័យសម្លាប់យាយនិងចៅនៅកំពង់ចាម​

បុរសជនសង្ស័យអង្គុយលុតចង្គង់ និងសាកសពគ្របភួយ(រូបពីនគរបាលជាតិ)

សមត្ថកិច្ចខេត្តកំពង់ចាមបានឃាត់ខ្លួនបុរសម្នាក់នៅថ្ងៃនេះ ដោយសង្ស័យថា បានសម្លាប់ស្ត្រីវ័យ៦៥ឆ្នាំ និងកុមារអាយុ៦ឆ្នាំ ត្រូវជាយាយនិងចៅនៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែមេសា។​

តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ គឺបុរសម្នាក់នោះរស់នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ។ តាមសមត្ថកិច្ចបុរសម្នាក់នេះសារភាពថា លោកសម្លាប់ដោយសាររឿងគំនុំ។

កាលពីថ្ងៃទី៣ ខែមេសា មានករណីឃាតកម្មមួយ គឺស្ត្រីជាយាយនិងចៅនៅក្នុងភូមិទួលថ្ម ឃុំថ្មពូនស្រុកព្រៃឈរ ត្រូវឃាតករសម្លាប់ដោយកាត់ក្បាលយកទៅបាត់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ