រដ្ឋាភិបាល​ ជ្រើស​យក​ប្រាសាទ​យាយ​ព័ន្ធ​ដាក់​ក្នុង​និមិត្ត​សញ្ញា​ខេត្ត​កំពង់ធំ

និមិត្តសញ្ញាខេត្តកំពង់ធំ។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាល ខេត្តកំពង់ធំ

រដ្ឋាភិបាល​ សម្រេច​បង្កើត​និមិត្ត​សញ្ញា​ខេត្ត​កំពង់​ធំ​ដោយ​ជ្រើសរើស​យក​ប្រាសាទ​យាយ​ព័ន្ធ ​ដែល​មាន​ទីតាំង​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ជា​និមិត្ត​សញ្ញា​ខេត្ត​។

ក្នុង​សេចក្ដីប្រកាស​ចុះ​ថ្ងៃ​ទី​១ ខែមេសា រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ​ លោក ស ខេង បាន​សម្រេច​បង្កើត​និមិត្ត​សញ្ញា​ខេត្ត​កំពង់​ធំ ដោយ​យក​​ដើមឈើ​ជា​ផ្ទៃ​ខាង​ក្រោយ​ និង​យក​ប្រាសាទ​យាយ​ព័ន្ធ​ដាក់​នៅ​កណ្ដាល​ដែល​អម​សង​ខាង​ដោយ​​រូប​បដិមា​តោ និង​រូប​ដំរី​ជាន់​ខ្លា និង​មាន​រូប​កួរ​ស្រូវ​នៅ​អម​ពី​ខាង​ក្រៅ​សង​ខាង ជា​មួយ​នឹង​ពាក្យ​ ខេត្ត​កំពង់​ធំ ​នៅ​ពី​ក្រោម​ផង​ដែរ។

ក្នុង​សេចក្ដីប្រកាស​នោះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ និមិត្ត​សញ្ញា​នេះ​នឹង​ចាប់​ផ្ដើម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​​ចាប់​ពី​ថ្ងៃ​ទី​១ ខែមេសា​​ តទៅ​។

កាលពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៩  ក្រសួងមហាផ្ទៃ ក៏បាន​សម្រេចបង្កើត​និមិត្តសញ្ញា​ខេត្ត​កំពង់ស្ពឺ ដោយ​​កំណត់​យក​​ដើម​ត្នោត ៣​ដើម ស្ថិត​ក្នុង​រង្វង់​មូល​មាន​ផ្ទៃ​បៃតង មាន​រូប​ភ្នំពេជ្រ​និល រូប​ពន្លឺ​ព្រះ​អាទិត្យ រូប​កួរ​ស្រូវ និង​រូប​សៀវភៅ ដែល​តំណាង​ឲ្យ​អក្សរ​សាស្ត្រ​ដែល​បន្សល់​ទុក​ដោយ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ជា​ព្រះ​សង្ឃ​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្ត​នេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ