ក្រសួងព្យាករថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ភ្លៀងកក់ខែចាប់ផ្តើមថយចុះ ហើយកម្តៅកើនឡើងព្រមទាំងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលតម្រូវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃនេះ បញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា បណ្តារាជធានី-ខេត្ត មួយចំនួនមានភ្លៀងកក់ខែចុះខ្សោយ និងអាចកន្លែងខ្លះស្ទើរគ្មានទាំងស្រុង។ ក្រសួងបញ្ជាក់ទៀតថា សីតុណ្ហភាពអតិបរមានឹងបន្តកើនឡើងក្នុងចន្លោះ៣៧ ទៅ៤០អង្សា។
ក្រសួងក៏បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រោះថា រយៈពេលអន្តរកាលមិនទាន់ឆ្លងផុតទៅរកភាពប្រក្រតីនៅឡើយទេ។









