ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​កើន​ឡើង​ជិត​៧០​ភាគរយ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

ស្ថិតិ​ភ្ញៀវ​ទេសចរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មាន​កំណើន​៦៧​ភាគរយ​ ខណៈ​ជនបរទេស​កើន​ឡើង​ជិត​១០០ភាគរយ។

ក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ ក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរដែល​ធ្វើ​ដំណើរ​ និង​ចេញ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ដែល​មាន​រយៈពេល​៣​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ​មាន​ជាង​៤លាន ៧សែននាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស​មាន​ជាង​៨ម៉ឺន ៣ពាន់នាក់។

តាម​របាយការណ៍​ដដែល​នោះ​ ខេត្ត​បាត់ដំបង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ​ដែល​មាន​ប្រមាណ​៨៧​ម៉ឺន​នាក់ ខណៈ​ស្វាយរៀង​ទទួល​ភ្ញៀវ​បាន​ជាង​៤៦​ម៉ឺន​នាក់ និង​សៀមរាប​ជាង​៣៨​ម៉ឺន​នាក់។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៤ ខែមេសា ​និង​បញ្ចប់​ទៅ​វិញ​នៅ​​ថ្ងៃ​ទី​១៦ ​ខែមេសា​ ឆ្នាំ​២០១៩៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ