កម្ពុជា​ថ្កោលទោស​ក្រុម​ភេរវករ​បោក​គ្រាប់​បែក​សម្លាប់​មនុស្ស​២៩០​នាក់​នៅ​ប្រទេស​ស្រីលង្កា​

សមត្ថកិច្ចនិងក្រុមជួយសង្គ្រោះជួយអន្តរាគមន៍ដល់ពលរដ្ឋដែលរងគ្រោះដោយការបំផ្ទុះគ្រាប់បែកមួយកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩នេះ។ រូបភាព៖ វេបសាយបរទេស

រដ្ឋាភិបាលកម្ពុជាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដល់ក្រុមភេរវករដែលបានបោកគ្រាប់បែកសម្លាប់មនុស្ស២៩០នាក់ និងរបួសជាង៥០០នាក់ នៅប្រទេសស្រីលង្កាកាលពីម្សិលមិញ។

ក្រសួងការបរទេសកម្ពុជាកាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍មួយ ដោយចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាលស្រីលង្កា និងគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយគ្រាប់បែក ហើយបានសម្លាប់មនុស្ស២៩០នាក់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។ ក្នុងសេចក្តីថ្លែការណ៍នេះ រដ្ឋាភិបាលកម្ពុជាក៏បានថ្កោលទោសចំពោះអំពើហិង្សាដ៏ឃោរឃៅនេះ។

ជាថ្មីម្តងទៀត រដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជ្រុលនិយមតាមគ្រប់ទម្រង់ និងរូបភាព។

កាលពីម្សិលមិញ មានការវាយប្រហារបំផ្ទុះគ្រាប់បែកនៅវិហារគ្រឹស្តសាសនាចំនួន ៣ ក្នុងប្រទេសស្រីលង្កា និងសណ្ឋាគារចំនួន៤ បានសម្លាប់មនុស្ស ២៩០ នាក់ ក្នុងនោះមានជនបរទេស ៣២នាក់ និងជាង ៥០០នាក់បានរងរបួស។ អាជ្ញាធរស្រីលង្កា អះអាងថា ជនសង្ស័យ១៣នាក់ ត្រូវបានចាប់ខ្លួនក្នុងករណីបំផ្ទុះគ្រាប់បែកនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ