ក្រសួងអប់រំ ដូរម៉ោងសម្រាប់សិស្សរៀនដោយសារបញ្ហាកម្តៅ

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន

ក្រសួងអប់រំ យុវជន និងកីឡា ណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ដូរម៉ោងសិក្សាបណ្តោះអាសន្នរហូតផុតរដូវក្ដៅ ដើម្បីទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្រ និងការបំពេញការងាររបស់លោកគ្រូ-អ្នកគ្រូ។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយកាលពីម្សិលមិញ ឱ្យដឹងថា ក្នុងរដូវប្រាំងឆ្នាំ២០១៩ អាកាសធាតុក្ដៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី៤០ អង្សារ ជាពិសេសនៅចន្លោះពីម៉ោង១០:០០ ព្រឹក ដល់ម៉ោង១៤:០០ រសៀល ។

ករណីនេះ ក្រសួងស្នើទៅគ្រប់គ្រឹះស្ថានសិក្សាចាត់ចែងអនុវត្តម៉ោងបង្រៀនគឺ ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:៣០ ហើយសម្រាប់ពេលរសៀល ចូលរៀននៅម៉ោង ១៣:៣០ ចេញម៉ោង ១៧:០០ ។

កាលពីថ្ងៃទី២២ ខែមេសា កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នដោយសាររលកម្តៅបន្តឡើងពី៤០ ទៅ៤១អង្សា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ