រដ្ឋាភិបាលរៀបចំកម្មវិធីរាំកំសាន្តដល់កម្មករនៅរោងចក្រមួយក្នុងទិវាពលកម្មអន្តរជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី នៅឆ្នាំ២០១៧។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋាភិបាលយកទិវាពលកម្មអន្តរជាតិ១ឧសភានេះ រៀបចំឲ្យកម្មករនៅរោងចក្រមួយ បានពិសាអាហារជុំគ្នា និ​ង​រាំ​កំសាន្ត ខណៈនាយករដ្ឋមន្ត្រីថា រោងចក្រនោះផ្តល់ប្រាក់ឈ្នួលដល់កម្មករចន្លោះពី២២០ ទៅ២​៨០​ដុល្លារ។

តាមហ្វេសប៊ុកនាយករដ្ឋមន្ត្រី កម្មវិធីនេះ រៀបចំនៅរោងចក្រ«យីដា»មានទីតាំងនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលថា មានកម្មករ ប្រមាណ ៣៧០០នាក់ចូលរួម។

តាមនាយករដ្ឋមន្ត្រី រោងចក្រនេះ៖ «ផ្តល់ប្រាក់ឈ្នួលជាមធ្យមសម្រាប់កម្មករ និយោជិតម្នាក់ៗចន្លោះពី ២២០ដុល្លារអាមេរិក ដល់ ២៨០ដុល្លារអាមេរិកក្នុងមួយខែ​»។

តាមរដ្ឋាភិបាល ផលិតផលរោងចក្រ យីដា នាំចេញទៅលក់នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយថា រោងចក្រនេះ បានផ្តល់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជូនកម្មករ និយោជិតសរុបជាង ៨៦ម៉ឺនដុល្លារ ( ៨៦៦,៥៧០) ក្នុងមួយខែ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ