អាជ្ញាធរ​ឧតុនិយម​កម្ពុជា​ព្រមាន​ឲ្យ​​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​​ធម្មជាតិ​​ចំពេល​មាន​ភ្លៀង​ធ្លាក់ខ្លះៗ

ស្ថានភាពមេឃរកកលចង់ភ្លៀង(រូបពីក្រសួងធនធានទឹក)

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ទៅ​ប្រជា​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​នៃ​បាតុភូមិ​ធម្មជាតិ ចំ​ពេល​ដែល​កម្ពុជា​នឹងបន្ដទទួលរងបាតុភូតភ្លៀងធ្លាក់​នៅមុនរដូវរស្សាមកដល់។

ក្នុង​សេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា កម្ពុជានៅតែបន្ដស្ថិតក្នុងដំណាក់កាលអន្ដរកាល ឆ្លងពីរដូវប្រាំងចូលរដូវវស្សា។

ក្រសួងបន្ដថា ជ្រលងសម្ពាធទាបបានអូសបន្លាយមលើប្រទេសកម្ពុជា ស្របពេលចលនាខ្យល់បានប្ដូរទិសមករកភាពវិជ្ជមាន។

ដោយផ្អែកលើកត្ដាទាំងពីរនេះ ក្រសួងព្យាករថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ឧសភាខាងមុខនេះ សីតុណ្ហភាពអតិបរិមា គឺចន្លោះពី ៣៤ ទៅ ៣៧អង្សាសេ។ ម្យ៉ាងទៀត ក្រសួងក៏អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដោយថា ភ្លៀងនឹងបន្ដធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ ហើយនៅតំបន់ខ្លះអាចមានភ្លៀងធ្លាក់ច្រើនផងដែរ។    

ក្រសួងអះអាងថា បាតុភូតធម្មជាតិទាំងនេះ គឺកើតឡើងមុនពេលរដូវវស្សា ដែលនឹងមកដល់នៅសប្ដាហ៍ទី៣ ខែឧសភានេះ។

បើតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល ៤ខែ ដើមឆ្នាំ២០១៩នេះ យ៉ាងហោចមនុស្ស ១៦នាក់បានស្លាប់ និងជិត ៤០នាក់​ទៀត​បានទទួលរងរបួស បន្ទាប់ពីរងគ្រោះដោយសារខ្យល់កន្ដ្រាក់ និងរន្ទះបាញ់ ហើយផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ៣ពាន់ខ្នង ព្រមទាំងខូចខាតដំណាំកសិកម្មផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ