ក្រសួង​​ថា ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​លើស​ពី​៣​ភាគ​៤​នៃ​វិវាទ​ជាង ១​ម៉ឺន​ករណី​ត្រឹម​៤​ខែ​ឆ្នាំ​នេះ

តំណាងពលរដ្ឋប្រមាណ៤០នាក់ មកពីភូមិជើងឃ្លេរ ស្រុកស្នួល ខេត្តក្រចេះ បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំអន្តរាគមន៍ពីស្ថាប័ននេះ ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ឃុត សុគន្ធ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រកាស​ថា ខ្លួន​ទទួល​បានបណ្ដឹង​ជម្លោះ​ដី​ធ្លី​ជាង ១​ម៉ឺន​ករណី​នៅ​ក្នុង​រយៈ​ពេល ៤​ខែ​ដើម​ឆ្នាំ​នេះ ហើយ​ភាគ​ច្រើន​នៃ​ជម្លោះ​ដី​ធ្លី​ទាំងនោះ ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​រួច​រាល់​ហើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា​កន្លង​មក​ថ្មីៗ​នេះ ក្រសួង​​រៀបចំ​ដែនដី បាន​ប្រកាស​ថា ខ្លួន​ចុះ​បញ្ជី​ដី​ធ្លី​បាន​ដល់​ទៅ ៣​ភាគ ៤ នៃ​ចំនួន​ក្បាល​ដី​សរុប​ ៧​លាន​ក្បាល​ដី​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ដើម​ខែ​មករា​រហូត​ដល់​ដំណាច់​ខែ​មេសា​កន្លង​មក​នេះ។

ក្រៅ​ពី​ការងារ​ចុះ​បញ្ជី​ដី​ធ្លី​ហើយ​នោះ ក្រសួង​ដដែល​នេះ ក៏​បាន​​ឲ្យ​ដឹង​ផង​ដែរ​ថា បណ្ដឹង​វិវាទ​​ដី​ធ្លី​ដល់​ទៅ ១​ម៉ឺន ៧៨ករណី ត្រូវ​បាន​ដាក់​ទៅ​ក្រសួង ហើយ​ក្រសួង​ក៏​បាន​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​បាន​ដល់​ទៅ​ជាង ៨​ពាន់​ករណី​ឯណោះ។

ប៉ុន្តែ ក្រសួង​បាន​បញ្ជាក់​ទៀត​ថា វិវាទ​ដី​ធ្លី​ដល់​ទៅ​ជាង ២​ពាន់​ករណី​ទៀត កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ដោះ​ស្រាយ​នៅ​ឡើយ។

របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដី​ចេញផ្សាយឆ្នាំ២០១៨កន្លង​មក​នេះ ឲ្យដឹងថា បញ្ហាវិវាទដីធ្លីទូទាំងប្រទេសនៅសល់ជិត ១៥០០​ករណីទៀត នៅ​មិនទាន់ត្រូវ​បានដោះស្រាយចប់​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ចុង​ឆ្នាំ​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ