របាយការណ៍ធនាគារពិភពលោក បង្ហាញថា អ្នកដែលធ្វើដំណើរពីប្រទេសចិនមកកម្ពុជាក្នុងឆ្នាំ២០១៨ ជិត២៥ភាគរយ ចូលមកក្នុងគោលបំណងរកស៊ី។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចេញផ្សាយថ្ងៃទី៦ ខែឧសភា ម្សិលមិញ ឲ្យដឹងថា ភ្ញៀវទេសចរបរទេសដែលចូលកម្ពុជាច្រើនជាងគេនៅឆ្នាំ២០១៨ គឺមកពីប្រទេសចិន ដែលមានចំនួនរហូតដល់ ២.០៣លាននាក់។
ថ្លែងក្នុងវេទិកា«ខ្សែក្រវ៉ាត់ និងផ្លូវ» ដែលធ្វើឡើងនៅក្នុងប្រទេសចិន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៨ លោក ហ៊ុន សែន បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុដែលស្ថិតក្នុងគម្រោងវិនិយោគធំៗរបស់ចិន។ លោក អះអាងថា គម្រោងទាំងនេះទទួលបានជោគជ័យល្អប្រសើរ ហើយបច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៦១ កំពុងធ្វើសហប្រតិបត្តិការ ក្នុងនោះមានក្រុមហ៊ុនចិនចំនួន ១៤៨ និងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាង ២ម៉ឺននាក់៕









